ព័ត៌មានជាតិ
ជំនាញមជ្ឈមណ្ឌលស្រាវជ្រាវ គ្រោងនឹងសាកល្បងបង្កាត់ពូជ«ត្រីខ្យា» នៅខេត្តស្ទឹងត្រែង
អ្នកជំនាញនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ គ្រោងសាកល្បងបង្កាត់ពូជត្រីមួយប្រភេទដែលមានឈ្មោះថា «ត្រីខ្យា» ជំនួសត្រីធម្មជាតិ ដើម្បីកុំឲ្យវាផុតពូជ។

លោក ប៊ុន រ៉ាស៊ី អនុប្រធាននាយកដ្ឋានអភិរក្សជលផលក្តាប់ការងារនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ បាននិយាយថា នៅឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់តាំងពីមជ្ឈមណ្ឌលសម្ពោធប្រើប្រាស់ជាផ្លូវការមក ការផលិតពូជត្រីមានដូចជា ត្រីឆ្ពិន ត្រីអណ្ដែង ត្រីប្រា និងត្រីទីឡាព្យាជាដើម។

លោក ប៊ុន រ៉ាស៊ី បាននិយាយទៀតថា នៅពេលដ៏ឆាប់ខាងមុខ នឹងមានការចិញ្ចឹមពូជ«ត្រីខ្យា» ដែលជាត្រីកម្រមួយប្រភេទក្នុងតំបន់ទឹកសាបខេត្តស្ទឹងត្រែងផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្នើសុំដល់អភិបាលខេត្ត សូមចូលរួមជួយសហការរកទីផ្សារគាំទ្រទិញកូនត្រីពីកន្លែងផលិតកូនត្រីដ៏ធំមួយនេះ ក្រោយពីផលិតបាន។

លោករដ្ឋមន្ត្រីកសិកម្មថ្មី បានមានប្រសាសន៍ជំរុញដល់មន្ត្រីជំនាញនៅស្ថានីយស្រាវជ្រាវ និងបង្កាត់ពូជត្រី ដើម្បីធ្វើការសាកល្បងចិញ្ចឹម«ត្រីខ្យា» ក្រសួងកសិកម្ម គាំទ្រ និងជួយជាថវិកាទៅលើគម្រោងនេះ បើកាលណាចិញ្ចឹមបានជោគជ័យ យើងក៏អាចផ្សព្វដល់ប្រជាជនចិញ្ចឹមបន្តបានទៀតផង។

លោក ស្រី សមវិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានឲ្យដឹងដែរថា បើសិនជាគម្រោងចិញ្ចឹម«ត្រីខ្យា» ជាប្រភេទត្រីក្នុងស្រុកអាចផលិតបាន លោកយល់ឃើញថា ពេលគម្រោងជោគជ័យ ប្រជាជននឹងចាប់អារម្មណ៍ ហើយងាកមកធ្វើវារីវប្បកម្មប្រភេទត្រីក្នុងស្រុក។ ពេលនោះ ខាងជំនាញផលិតត្រីក្នុងស្រុក ក៏មានកម្លាំងផលិតត្រីក្នុងស្រុក ដែលមានតម្លៃសេដ្ឋកិច្ចទីផ្សារខ្ពស់ និងត្រីផ្សេងៗទៀត ឲ្យកាន់តែច្រើន ដើម្បីបំពេញតម្រូវការទីផ្សារ។

សូមបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវ និងផលិតពូជវារីសត្វមេគង្គលើ បើកសម្ពោធដាក់ឲ្យដំណើរការ កាលពីឆ្នាំ ២០២១ ហើយបានចំណាយថវិកាអស់ ១ លាន ៧ សែនដុល្លារ លើផ្ទៃដីជាង ១០ ហិកតា៕
អត្ថបទ ៖ ងិន លីម

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


