ព័ត៌មានជាតិ
បើមិនចង់ឱ្យជនឆបោកគ្រប់គ្រងទូរសព្ទយើងបានកុំចុចតំណភ្ជាប់ទាំងនេះ
សមាគមធនាគារនៅកម្ពុជា បានបញ្ជាក់ថា ថ្មីៗនេះមានការកើនឡើងនូវសារក្លែងបន្លំ តាមប្រព័ន្ធទូរសព្ទ (SMS Phishing) ជាមួយនឹងតំណភ្ជាប់បោកបញ្ឆោត (Fraudulent Link) ដើម្បីទទួលបានព័ត៌មានសម្ងាត់ របស់លោកអ្នក។

ប្រសិនបើលោកអ្នកទទួលបានតំណភ្ជាប់ដែលមានការសង្ស័យ សូមកុំចុចបើក ឬបំពេញព័ត៌មានរបស់លោកអ្នក រួមមាន៖ លេខទូរសព្ទ, លេខគណនី, លេខ PIN, លេខកូដសម្ងាត់ ទិន្នន័យផ្ទាល់ខ្លួន។ ក្នុងករណីលោកអ្នក បានចុចបើក ឬបំពេញលើតំណភ្ជាប់ដែលមានការសង្ស័យទាំងអស់នោះហើយ សូមធ្វើការទាក់ទងទៅកាន់ ធនាគារដែលលោកអ្នកប្រើប្រាស់សេវាជាបន្ទាន់តាមរយៈលេខទំនាក់ទំនង (Hotline) ឬ លេខទំនាក់ទំនងអតិថិជន (Toll-Free)របស់គ្រឹះស្ថាន។ នេះជាការដំណឹងរបស់សមាគមធនាគារកម្ពុជា ដើម្បីការពារដល់ប្រជាពលរដ្ឋទូទៅ។
បើតាមសមាគមធនាគារនៅកម្ពុជា ដោយសារចំនួនសារក្លែងបន្លំតាមប្រព័ន្ធ ទូរសព្ទ (SMS Phishing) ឬតាមបច្ចេកវិទ្យាអ៊ិនធើណេត មានការរីករាលដាល និងមានភាពស្មុគស្មាញ សូមលោក អ្នកមានការប្រុងប្រយ័ត្នខ្ពស់ នូវព័ត៌មានផ្ទាល់ខ្លួន។ ជនបន្លំបោកប្រាស់អាចចូលទៅបញ្ហាក្នុងកម្មវិធីទូរសព្ទដៃ ឬ ប្រតិបត្តិការធនាគារតាមអ៊ីនធើណិត (Internet Banking) របស់លោកអ្នកបាន ប្រសិនបើលោកអ្នកមិនបាន ការពារលេខ PIN ឬលេខកូដសម្ងាត់ របស់លោកអ្នកឱ្យបានល្អទេនោះ ទោះបីជាលោកអ្នកមានវិធាន សន្តិសុខរឹង មាំក្នុងការការពារយ៉ាងណាក៏ដោយ។
សមាគមធនាគារនៅកម្ពុជា បញ្ជាក់ថា សូមកុំស្ទាក់ស្ទើរក្នុងការសាកសួរព័ត៌មានជាមួយគ្រឹះស្ថានធនាគា ដែលលោកអ្នកបាននិងកំពុងប្រើប្រាស់សេវាទាក់ទងនឹងគន្លឹះខ្លីៗពីរបៀបរក្សាគណនីឱ្យមានសុវត្ថិភាព។
ភ្ជាប់ជាមួយនឹងបញ្ហានេះ កាលពីថ្ងៃទី ០៣ មិថុនា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពត៌មាន ស្តីពីការបោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរសព្ទ SMS ដើម្បីឱ្យអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនីអ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកដល់អ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់ប្រុងប្រយ័ត្ន និងកុំចុចលើដំណភ្ជាប់ ដូចមានក្នុងរូបភាពខាងក្រោម ឬដំណភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មាន ផ្ទាល់ខ្លួនឱ្យសោះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


