បច្ចេកវិទ្យា
ក្រសួងប្រៃសណីយ៍ ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះសារបោកបន្លំជាក្រុមហ៊ុន Telegram
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ឱ្យប្រុងប្រយ័ត្នចំពោះជនខិលខូចដែលបន្លំធ្វើជាក្រុមហ៊ុន Telegram ដើម្បីធ្វើឱ្យលោកអ្នកជឿថា ជាក្រុមហ៊ុនពិត ហើយតម្រូវឱ្យអ្នកចុចតំណភ្ជាប់ (Link) ភ្លាមៗ បើមិនដូច្នេះគណនី Telegram របស់អ្នកនឹងបាត់ក្នុងរយ:ពេលដ៏ខ្លី។

បើតាមក្រសួង ជនខិលខូចទាំងនោះ បានប្រើឈ្មោះគណនីក្លែងក្លាយ teiegram ដែលជាឈ្មោះបន្លំ និងបោកប្រាស់តែប៉ុណ្ណោះ។ ដូច្នេះត្រូវពិនិត្យឈ្មោះគណនីឱ្យបានច្បាស់លាស់ជាមុនសិន។ ឈ្មោះគណនីផ្លូវការពិតប្រាកដ គឺ Telegram ព្រមទាំងមានសញ្ញាធីកនៅខាងចុងនៃឈ្មោះ។
ឈ្មោះគណនីទើបតែបង្កើតឡើងថ្មី មានន័យថា កាលបរិច្ឆេទនៃការបង្កើតគណនីទើបតែថ្មីៗ ដោយប្រើលេខទូរសព្ទមកពីប្រទេសដទៃ។ ការផ្ញើតំណភ្ជាប់ក្លែងក្លាយ ក្រសួងបញ្ជាក់ថា តំណភ្ជាប់ត្រឹមត្រូវផ្លូវការរបស់ Telegram មានដូចជា https://telegram.org, https://web.telegram.org, https://t.me/… ឬត្រូវមាន Domain: telegram.org ។

ជាមួយគ្នានេះ ជនខិលខូច អាចគម្រាម បំភ័យ និងទាមទារឱ្យអ្នកធ្វើសកម្មភាពភ្លាមៗ តាមរយៈសារដែលបានផ្ញើមក បញ្ជា្កក់ថាតេឡេក្រាមរបស់អ្នកនឹងត្រូវបានលុប ឬបង្កកជាអចិន្ត្រៃយ៍ ប្រសិនបើមិនធ្វើតាមការណែនាំរបស់ពួកគេរយៈពេល ៦-២៤ ម៉ោង។ ខ្លឹមសារទាំងនេះមើលទៅដូចជាការជូនដំណឹងអំពីសុវត្ថិភាពរបស់គណនីតេឡេក្រាមរបស់អ្នក ប៉ុន្តែគឺជាកុហកបោកប្រាស់តែប៉ុណ្ណោះ។ ដូច្នេះ ដើម្បីមានសុវត្ថិភាព សូមកុំធ្វើតាម ព្រោះអ្នកអាចនឹងបាត់បង់គណនីភ្លាមៗ ប្រសិនបើអ្នកចូលទៅកាន់តំណភ្ជាប់បោកប្រាស់នោះ ហើយធ្វើទៅតាមការណែនាំរបស់ពួកគេ និងពុំបានដាក់មុខងារការពារ 2FA ឬ MFA ទៅលើគណនីតេឡេក្រាមរបស់អ្នក។

ក្រសួងប្រៃសណីយ៍ ក៏បានណែនាំពីវិធីការពារសុវត្ថិភាព មួយចំនួននៅពេលតទួលសារពីគណនីឈ្មោះបន្លំពាក្យ Telegram ដោយមិនត្រូវចុចតំណភ្ជាប់នោះ ហើយត្រូវលុបសារនោះចោលភ្លាមៗ និងដាក់មុខងារបន្ថែម (មុខងារការពារផ្ទៀងផ្ទាត់ពីរកត្តា 2FA ឬមុខងារការពារផ្ទៀងផ្ទាត់ពហុកត្តា MFA។
ប្រសិនបើមានការសង្ស័យថា មានអ្វីមិនប្រក្រតី សូមហៅទៅកាន់លេខទូរសព្ទ ១២៣ ឬ៦៧៨៩ ឬផ្ញើសារចូលទៅទំព័រផ្លូវការរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីរាយការណ៍៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


