ព័ត៌មានជាតិ
កន្លះឆ្នាំចុងក្រោយនេះ អ្នកនយោបាយលេចធ្លោ ៩រូប ស្ម័គ្រចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
ក្នុងរយៈពេល៦ខែចុងក្រោយនេះ មានអ្នកនយោបាយ អ្នកវិភាគនយោបាយ និងប្រធានអង្គការក្រៅរដ្ឋាភិបាលចំនួន៩នាក់ បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេបានអះអាងដូចគ្នាថា ការមកចូលរួមនេះ គឺដោយឆន្ទៈ និងឧត្ដមគតិស្នេហាជាតិ ចង់បម្រើជាតិមាតុភូមិ ហើយចង់ក្លាយជាចលករបម្រើឱ្យការអភិវឌ្ឍជាតិទៅតាមចំណេះជំនាញ និងបទពិសោធន៍ដែលខ្លួនមាន។ ម្យ៉ាងទៀត ពួកគេបានមើលឃើញពីកំណែទម្រង់ល្អរបស់រាជរដ្ឋាភិបាល និងភាពរឹងមាំនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
អ្នកនយោបាយដែលបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទាំង៩នាក់នេះ គឺ៖
ទី១. លោក យ៉ង សាំងកុមារ ដែលជាអ្នកជំនាញខាងកសិកម្ម បានសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កាលពីថ្ងៃ ២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ចាប់តាំងពីបានចូលមក លោកបានសម្រេចការងារកសិកម្មស្រូវអង្ករដូចជា ការកសាងប្រព័ន្ធពូជសុទ្ធ និងការកសាងខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ រៀបចំកិច្ចសន្យាកសិកម្មដំណាំស្រូវ ដាក់ពង្រាយអ្នកសម្របសម្រួលកសិកម្ម កសិកម្មឃុំសាកល្បងចំនួន១០ឃុំ ក្នុងស្រុកជើងព្រៃ និងអភិវឌ្ឍន៍តម្រង់ទិសកសិកម្មនៅខេត្តព្រះវិហារ។
ទី២. លោក ឡឹក សុធារ អតីតអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលរួមក្នុងបក្សប្រជាជនក្នុងថ្ងៃជាមួយលោក យ៉ង សាំងកុមារ។ លោកឡឹក សុធារ ត្រូវបានព្រះមហាក្សត្រតែតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទី៣. លោកបណ្ឌិត សាម អ៊ីន អតីតប្រធានគណកម្មការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៣។
ទី៤. លោក សែម ហាក់ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋានក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃជាមួយលោក សាម អ៊ីន ផងដែរ។ នៅថ្ងៃទី ៤ ខែមេសា លោក សាម អ៊ីន និងលោក សែម ហាក់ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ទី៥. លោក យឹម ស៊ីណន អតីតប្រធានចលនាបក្សប្រឆាំងប្រចាំប្រទេសកូរ៉េខាងត្បូង បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ក្រោយពេលដែលលោក ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ស្នើសុំទៅព្រះមហាក្សត្រព្រះរាជទានទោសដោះលែងពីពន្ធធនាគារ ។ កាលណោះ លោក យឹម ស៊ីណន ត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។ លោក យឹម ស៊ីណន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទី៦. លោក ហ៊ុន កុសល ដែលជាមិត្តភក្ដិលោក យឹម ស៊ីណន និងជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ បានចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ លោកក៏ត្រូវបានចាប់ខ្លួនតំណាលគ្នានឹងលោក យឹម ស៊ីណន ដែរក្នុងបទចោទដូចគ្នា។ លោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ទី៧. លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ បានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។ លោក ត្រូវបានព្រះមហាក្សត្រតែងតាំងជា រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី។
ទី៨. លោកបណ្ឌិត សូ ណារ៉ូ អ្នកវិភាគនយោបាយ បានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។ ដើមឡើយ លោកក៏ធ្លាប់មានក្របខណ្ឌនៅទីស្តីការគណៈរដ្ឋមន្រ្តី និងធ្លាប់ធ្វើការក្នុងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្រ្តី។ផងដែរ។
ទី៩. លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា បានចូលរួមជាមួយបក្សប្រជាជនកម្ពុជា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។ លោក ព្រាប កុល បានបញ្ជាក់ថា លោកចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជានេះ គឺដោយសារតែមើលឃើញពីកំណែទម្រង់ល្អក្នុងជួររដ្ឋាភិបាល។
ជុំវិញបញ្ហានៃការមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ម្តងជាពីរដងថា សម្ដេចស្វាគមន៍ចំពោះអ្នកនយោបាយដែលផ្ដាច់ខ្លួច ហើយមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ពោល គឺសម្ដេចនៅតែបន្តស្វាគមន៍ លើកលែងតែបុគ្គលជ្រុលនិយមក្បត់ជាតិ៣ជំនាន់ម្នាក់គត់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ