Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងអប់រំ លើកទឹកចិត្តសិស្សពូកែដើម្បីឆ្ពោះទៅរកភាពជោគជ័យ

បានផុស

នៅ

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់សិស្សពូកែដែលត្រូវប្រឡងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ថែរក្សាសុខភាព និងសុវត្ថិភាពគ្រប់ពេលវេលាដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៧ ខែមិថុនានេះថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្ យាថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំនេះនឹងប្រព្រឹត្តិទៅនៅវិទ្យាល័យ នេតយ៉ង់ ខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ និងកាលបរិច្ឆេទបិទកម្មវិធី និងចែករង្វាន់ដល់សិស្សជ័យលាភី នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។

លោក រស់ សុវាចា មានប្រសាសន៍បន្តថា ការរៀបចំប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំតាមរយៈការអភិវឌ្ឍធនធានមនុស្សដែលមានចំណេះដឹង និងជំនាញ ប្រកបដោយសមត្ថភាពខ្ពស់ សំដៅអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាកសាងសង្គមជាតិឱ្យបានរឹងមាំ។

លោក រស់ សុវាចា មានប្រសាសន៍ថា៖ “ខ្ញុំសូមលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ រួមមានអ្នកត្រៀមប្រឡងសិស្សពូកែ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រតាមវិធីសាស្រ្តដែលខ្លួនចូលចិត្ត ទន្ទឹមនឹងការបន្តថែរក្សាសុខភាព និងសុវត្ថិភាពគ្រប់ពេលវេលា។ សម្រាប់អ្នកត្រៀមប្រឡងសិស្សពូកែ សូមប្អូនៗអនុវត្តនីតិវិធីប្រឡងសិស្សពូកែឱ្យបានខ្ជាប់ខ្ជាន់។ សូមប្អូនៗចាំថា លទ្ធផលប្រលងសិស្សពូកែមិនមែនជាទីបញ្ចប់នៃការសិក្សាទេ។ ប្អូនៗត្រូវបន្តខិតខំរៀនសូត្រសម្រាប់ការប្រឡងបាក់ឌុប និងការសិក្សាពេញមួយជីវិតរបស់ប្អូនៗ”។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា រូបនេះ មានប្រសាសន៍បន្តក្រសួង សូមថ្លែងអំណរគុណដល់សិស្សានុសិស្សទាំងអស់ រួមទាំងអ្នកត្រៀមប្រឡងសិស្សពូកែទូទាំងប្រទេស មាតាបិតា លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សានិងគ្រប់ភាគីពាក់ព័ន្ធដែលបានជួយគាំទ្រ និងអនុវត្តការរៀន និងបង្រៀននៅក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងបរិបទកូវីដ-១៩។

លោក រស់ សុវាចា មានប្រសាសន៍បន្ថែមថា៖ “ការតាំងចិត្តខ្ពស់បន្តរៀន និងបង្រៀន មុន និងក្នុងបរិបទកូវីដ-១៩ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាតិ ដើម្បីបន្តលើកកម្ពស់គុណភាពអប់រំកម្ពុជា”។

ក្រសួងអប់រំ យុវជន និងកីឡា បានផ្អាកការប្រឡងជ្រើសរើសសិស្សពូកែនៅទូទាំងប្រទេសរយៈពេល ២ឆ្នាំ ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ប៉ុន្តែក្រោយពេលស្ថានភាពជំងឺនេះបានធូរស្រាល ក្រសួងបានចាប់ផ្តើមប្រឡងឡើងវិញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ នៅវិទ្យាល័យ ១០ មករា ១៩៧៩ ខេត្តសៀមរាប។

លោក រស់ សុវាចា បានបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ នៅឆ្នាំនេះ មានបេក្ខជនប្រឡងសរុបចំនួន ៤៨០នាក់។ ក្នុងនោះក្រសួងជ្រើសរើសយក ៦០នាក់ ថ្នាក់ទី៩ ចំនួន៣០នាក់ និង ថ្នាក់ទី១២ ចំនួន ៣០នាក់ ដោយមួយមុខវិជ្ជាៗជ្រើសរើសយក ១០នាក់។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងបានផ្តល់ជ័យលាភីពីលេខ១ ដល់លេខ១០ តែជ័យលាភីលេខ១ ដល់លេខ៣ ទទួលបានពាន់អមដោយថវិកាពីក្រសួង។ ចំពោះប្រាក់រង្វាន់ លេខ១ ទទួលបានចំនួន ៣លាន៥សែនរៀល, ចំណាត់ថ្នាក់លេខ២ ទទួលបានចំនួន ៣លាន២សែនរៀល, លេខ៣ ទទួលបាន ២លាន៩សែនរៀល, លេខ៤ ទទួលបាន ២លាន៦សែនរៀល, លេខ៥ ទទួលបាន ២លាន៣សែនរៀល, លេខ៦ ទទួលបាន ២លានរៀល, លេខ៧ ទទួលបាន ១លាន៧សែនរៀល, លេខ៨ ទទួលបាន ១លាន៤សែនរៀល, លេខ៩ ទទួលបាន ១លាន១សែនរៀល និងលេខ១០ ទទួលបាន ៨០ម៉ឺនរៀល៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ២២ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ២២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានជាតិ២៣ ម៉ោង មុន

អតីតនាយករដ្ឋមន្រ្តីកម្ពុជា បង្ហាញ​កម្មវិធី​បណ្តាញ​សង្គមថ្មី ​អភិវឌ្ឍ​ដោយអ្នកជំនាញខ្មែរ មាន​មុខងារ និង​សុវត្ថិភាពខ្ពស់

ព័ត៌មានជាតិ៤ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

Sokha Hotels

ព័ត៌មានពេញនិយម