ព័ត៌មានជាតិ
ឆ្នាំនេះរាជធានីភ្នំពេញ មានសិស្សពូកែច្រើនជាងខេត្តផ្សេងៗ ខណៈកណ្ដាលតាមពីក្រោយ
សម្រាប់ឆ្នាំសិក្សា២០២៤ -២០២៥ រាជធានីភ្នំពេញ គឺសម្បូរទៅដោយបេក្ខជនជាសិស្សពូកែច្រើនជាងគេពោលមានចំនួន៦នាក់។ ដោយនៅកម្រិតថ្នាក់ទី៩ មានបេក្ខជនជាប់ជាសិស្សពូកែ៤នាក់ ក្នុងនោះមុខវិជ្ជារូបវិទ្យា មាន២នាក់ គឺជាបេក្ខជនជ័យលាភីលេខ១ និងលេខ២ ចំណែកមុខវិជ្ជាគណិតវិទ្យា ទទួលបានជ័យលាភីលេខ២ ចំនួន១នាក់។ ដោយឡែកមុខវិជ្ជាអក្សរសិល្ប៍ មានបេក្ខជនម្នាក់ជាប់ជ័យលាភីលេខ៣។ នៅកម្រិតថ្នាក់ទី១២ មុខវិជ្ជារូបវិទ្យាគឺមានចំនួន២នាក់ គឺជ័យលាភី លេខ៤ និងលេខ២។

សម្រាប់ខេត្តដែលមានបេក្ខជនជាប់ជ័យលាភីច្រើនលំដាប់ទី២ គឺខេត្តកណ្ដាល ដោយមាន៤នាក់។ រីឯខេត្តបាត់ដំបង មានបេក្ខជនចំនួន៣នាក់ជាប់ជ័័យលាភីសិស្សពូកែ។
យោងតាមរបាយការណ៍របស់ លោក ហួ ឈុនគ្រី អគ្គាធិការ នៃអគ្គាធិការដ្ឋាន បានឱ្យដឹងថា បេក្ខជនដែលចូល រួមការប្រឡងនាឆ្នាំនេះ គឺមានចំនួន២៤០នាក់។ ការប្រឡងនៅលើកនេះ គឺបែងចែកជាពីរកម្រិត គឺថ្នាក់ទី៩ មានបេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦៦នាក់ និងសិស្សានុសិស្សដែលសិក្សានៅថ្នាក់ទី១២ បេក្ខជនចូលរួមប្រឡងចំនួន១២០នាក់ ក្នុងនោះស្រី៦០។ មុខវិជ្ជា គោល ដែលកំណត់ឱ្យប្រឡងនៅក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិនេះ គឺមានដូចជាមុខវិជ្ជាអក្សរ សិល្ប៍ខ្មែរ, គណិតវិទ្យា និងរូបវិទ្យា។ បេក្ខជន នឹងត្រូវប្រឡងវិញ្ញាសាឯកទេស(តាមមុខ វិជ្ជា)រយៈពេល៣ម៉ោង និងវិញ្ញាសាចំណេះដឹងទូទៅរយៈពេល៣ម៉ោង ដែលការប្រឡង ចាប់ផ្តើមប្រឡងនៅព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ និងបញ្ចប់ទៅវិញនៅថ្ងៃទី២៨ ខែមេសា។

នៅកម្រិតថ្នាក់ទី១២ ជ័យលាភីលេខ១ មុខអក្សរសិល្បៈខ្មែរ គឺបានទៅលើបេក្ខនារី ឈ្មោះ ណា មុន្នីចន្ទកន្និកា ស្រុក អន្លង់វែង ខេត្តឧត្តរមានជ័យ។ មុខវិជ្ជារូបវិទ្យា បានទៅលើបេក្ខជនមកពីខេត្តសៀមរាប ឈ្មោះ ពៅ ជុំរតនៈ។ រីឯមុខ វិជ្ជាគណិតវិទ្យា បានទៅលើបេក្ខជន ចាន់ សុវណ្ណរាជ បេក្ខជនមកពីខេត្តព្រៃវែង។

បេក្ខនារី ណន មុន្នីចន្ទកន្និកា ធ្វើដំណើរពីជាយដែនជាង៤រយគីឡូម៉ែត្រ មករាជធានីភ្នំពេញ ដើម្បីសម្រេចក្ដីសុបិន ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិ។ ក្មេងស្រីដែលរៀនថ្នាក់ទី១២ នៅវិទ្យាល័យអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ រូបនេះ រៀបរាប់ទាំងអួលដើមកថា គេរៀននៅសាលាជាយដែន ពិបាករៀនសូត្រ ខ្វះគ្រូ ខ្សត់ឯកសារសម្រាប់រៀនសូត្រ ខំរហូតទទួលបានជោគជ័យ។

ចំណែក បេក្ខជន ចាន់ សុវណ្ណរាជ មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ព្រៃពោន ខេត្តព្រៃវែង ប្រឡងជាប់ជ័យលាភីលេខ១ មុខវិជ្ជាគណិតវិទ្យាថ្នាក់ទី១២ ក្នុងការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ជាតិឆ្នាំ២០២៤-២០២៥ ឱ្យដឹងថា ទម្រាំទទួលបានជ័យលាភីថ្ងៃនេះ គេត្រៀមខ្លួនតាំងពីមុនចូលរៀនថ្នាក់ទី១២ មកម៉្លេះ។

ចំណែកថ្នាក់ទី៩ ជ័យលាភីលេខ១ មុខអក្សរសិល្បៈខ្មែរ គឺបានទៅលើបេក្ខនារីមកពីខេត្តកណ្តាល។ មុខវិជ្ជារូបវិទ្យា បាន ទៅលើបេក្ខជននៅរាជធានីភ្នំពេញ ចំណែកមុខវិជ្ជាគណិតវិទ្យា បានទៅលើបេក្ខជនមកពីខេត្តព្រៃវែង។
ជ័យលាភី សិស្សពូកែទូទាំងប្រទេស នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់សិស្សពូកែ ខណៈលេខ១ដល់លេខ៣ ទទួលបាន មេដាយម្នាក់មួយគ្រឿង។ចំណែកថវិកាវិញ ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ៣លាន៥សែនរៀល,លេខ ២ បានថវិកា ៣លាន២សែនរៀល, លេខ៣ ចំនួន ២លាន៩សែនរៀល, លេខ៤ ចំនួន ២លាន៦សែនរៀល និងលេខ៥ ចំនួន ២លាន៣សែនរៀល។ ទន្ទឹមនឹងនេះ បេក្ខជនជ័យលាភីសិស្សពូកែទូទាំងប្រទេស អាចមាន ប្រាក់រង្វាន់ ឬវត្ថុផ្សេងៗបន្ថែមទៀតពីសប្បុរសជនផងដែរ។
ទម្រាំរៀបចំការប្រឡងឱ្យជោគជ័យនៅថ្ងៃ នេះ ក្រសួងអប់រំ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមរិះគន់ជុំវិញការ ផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស៕
ដោយ៖ង៉ិល ណារ៉ាត់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


