ព័ត៌មានជាតិ
អ្នកនាំពាក្យ លើកទឹកចិត្តសិស្សានុសិស្សត្រៀមលក្ខណៈចូលរួមប្រឡងសិស្សពូកែថ្នាក់ជាតិ
ក្រោយរយៈពេលជិត១០ថ្ងៃ នៃការប្រកាសផ្អាកការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥, ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចកំណត់ការប្រឡងឡើងវិញ ដើម្បីឆ្លើយតបទៅនឹងសំណើររបស់សិស្សានុសិស្ស និងអាណាព្យាបាល។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៣ ខែកុម្ភៈនេះថា ការសម្រេចបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ បន្ទាប់ពីក្រសួងទទួលបានសំណើរ ក៏ដូចជាសំណូមពរពីប្អូនៗសិស្សានុសិស្សជាច្រើន។ លោកស្រីមានប្រសាសន៍ថា៖« ដូច្នេះហើយក្នុងនាមក្រសួងអប់រំយុវជន និងកីឡា លើកទឹកចិត្តដល់ប្អូន នៅក្នុងការបន្តខិតខំបន្តប្រឹងប្រែងរៀនសូត្រ ក៏ដូចជាការត្រៀមលក្ខណៈ ចូលរួមការប្រកួតក្នុងពេលអនាគត»។
ដើម្បីឱ្យការប្រឡងប្រព្រឹត្តទៅយ៉ាងរលូន ក្រសួងនឹងរៀបចំគោលការណ៍ណែនាំបច្ចេកទេស ទៅដល់មន្ទីរអប់រំរាជធានី-ខេត្ត ក្រុង នានា ដើម្បីអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។

ដំបូងឡើយ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៥ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ស្តីពីការផ្អាកប្រឡងសិស្សពូកែ ដោយយោងភាពចាំបាច់របស់ក្រសួង។
យ៉ាងណាក៏ដោយ លោករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យ រាជធានី ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ទៅតាមពេលវេលាសមស្របណាមួយ តាមមុខវិជ្ជា តាមកម្រិតថ្នាក់ និង ផ្តល់រង្វាន់ដល់ជ័យលាភីសិស្សពូកែប្រចាំរាជធានី ខេត្ត តាមលទ្ធភាព និងស្ថានភាពជាក់ស្តែងនៃរាជធានី ខេត្តនីមួយៗ។

ការប្រកាសផ្អាកនាពេលនោះ ដោយក្រសួងបញ្ជាក់ថា កំពុងផ្តោតលើការងារអាទិភាពក្នុងការលើកកម្ពស់ និងគាំទ្រសាលារៀនឱ្យក្លាយជាសាលាគំរូ សំដៅលើកកម្ពស់គុណភាពអប់រំ និងអនុវត្តជាបន្តបន្ទាប់នូវកម្មវិធីក្រៅម៉ោងសិក្សាដើម្បីឱ្យសិស្សានុសិស្សមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទាស្របតាមសតវត្សរ៍ទី២១។
បន្ទាប់ពីមានប្រតិកម្មរបស់សិស្សានុសិស្សចំពោះការផ្អាកនេះ ក្រសួងបានសម្រេចដាក់ឱ្យដំណើរការឡើងវិញនូវការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងឆ្នាំសិក្សា ២០២៣-២០២៤។
គួរជម្រាបថា ក្រសួងអប់រំ បានរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសរយៈពេល ៥ ថ្ងៃ ចាប់ពីតាំងពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែឧសភា សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ ដោយមានសិស្សានុសិស្សចូលរួមចំនួន ២៤០ នាក់ ហើយត្រូវបានជ្រើសរើសជាជ័យលាភីសរុប ៣០ នាក់ ដោយថ្នាក់ទី ៩ ចំនួន ១៥ នាក់ និងថ្នាក់ទី ១២ ចំនួន ១៥ នាក់។ ក្នុងនោះ ចំណាត់ថ្នាក់លេខ ១ ទទួលបានថវិកា ៣ លាន ៥ សែនរៀល លេខ ២ បាន ៣ លាន ២ សែនរៀល លេខ ៣ បាន ២ លាន ៩ សែនរៀល លេខ ៤ បាន ២ លាន ៦ សែនរៀល និងលេខ ៥ បាន ២ លាន ៣ សែនរៀល៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ