Connect with us

ព័ត៌មានជាតិ

លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចពិភាក្សាក្រៅផ្លូវការស្ដីពី «បញ្ហាមីយ៉ាន់ម៉ា» នៅថៃ ចំនួន ២ ថ្ងៃ

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្រៅផ្លូវការ ស្ដីពី​បញ្ហា​មីយ៉ាន់ម៉ា នៅ​ប្រទេស​ថៃ ដែល​នឹង​ប្រព្រឹត្តទៅ​ចំនួន ២ ថ្ងៃ។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី ១៧ ខែ​មិថុនា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាស បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់ លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​ព្រះរាជាណាចក្រ​ថៃ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ក្រៅផ្លូវការ ស្ដីពី​បញ្ហា​មីយ៉ាន់ម៉ា ដែល​នឹងប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី ១៨-១៩ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​ប្រទេស​ថៃ។

បើ​តាម​សេចក្ដីប្រកាស​ដដែល​នេះ ជំនួប​ផ្លាស់ប្ដូរ​យោបល់​ដោយ​ផ្ទាល់​ខាងលើ នឹង​រួមចំណែក​ដល់​ការ​រិះរក​មធ្យោបាយ​នានា ដើម្បី​តាមដាន​នូវ​អនុសាសន៍​ដែល​បាន​លើក​ឡើង​ដោយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤២ កាលពី​ខែ​ឧសភា ឆ្នាំ ២០២៣ និង​ជំរុញ​បន្ថែម​ទៀត​នូវ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច (5PC) ព្រមទាំង​ការ​វាយតម្លៃ និង​សេចក្ដី​សម្រេច​ចិត្ត ១៥ ចំណុច របស់​ថ្នាក់ដឹកនាំ​អាស៊ាន ស្ដីពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ៥ ចំណុច៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម