ព័ត៌មានជាតិ
អតីតសកម្មជនបក្សភ្លើងទៀន ឃុំព្រែកដំបូក សម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ
អតីតសកម្មជនគណបក្សភ្លើងទៀន ចំនួន ៥ នាក់ រស់នៅក្នុងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាសម្រេចចិត្តលែងជឿការដឹកនាំរបស់មេដឹកនាំបោកប្រាស់ គឺ លោក សម រង្សី ទៀតហើយ។ ពួកគេនាំគ្នាសម្រេចចិត្តដកស្លាកគណបក្សភ្លើងទៀនពីមុខផ្ទះចោលតែម្ដង ព្រោះធ្វើឲ្យពួកគាត់មិនទុកចិត្ត និងគ្មានប្រយោជន៍ទៀតឡើយ។

កាលពីរសៀលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៣ លោកស្រី ម៉ា ធារ៉ា អាយុ ៤៧ ឆ្នាំ រួមនឹងបក្សពួកចំនួន ៤ នាក់ទៀត រួមមាន ៖ លោកស្រី ខេង សុខគង់ អាយុ ៣៦ ឆ្នាំ ,លោកស្រី ខេង គឺមសឿន អាយុ ៤៩ ឆ្នាំ, លោកស្រី ឃ្លោក សំអាត អាយុ ៦៨ ឆ្នាំ ,និងលោក យ៉ែម ហាក់ អាយុ ៤៩ ឆ្នាំ រស់នៅក្នុងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានលាលែងពីគណបក្សភ្លើងទៀន រួចចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ ដោយពួកគេយល់ថា បក្សភ្លើងទៀន គ្មានការទទួលខុសត្រូវចំពោះសកម្មជនខ្លួនឯងឡើយ គឺអាងអីរត់ចោលស្រុករហូត និងប្រើប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋជាច្រើនឆ្នាំហើយ។

បច្ចុប្បន្ន មានតែគណបក្សប្រជាជនកម្ពុជាទេដែលនាំសុខសន្តិភាព និងការអភិវឌ្ឍពិតៗ មកជូនពួកគេគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនទុកចោលនរណាម្នាក់រស់នៅដោយឯកោឡើយ៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ


-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


