ព័ត៌មានជាតិ
ពលរដ្ឋធ្វើស្រែនៅតំបន់ការពារអន្លង់ព្រីងកើនពី ៤១ គ្រួសារ ដល់ ១១៩ គ្រួសារ
បើយោងតាមរបាយការណ៍របស់មន្ត្រីអង្គការ Nature Life គម្រោងស្រូវមិត្ដក្រៀលចំនួនកសិករកើនឡើងពី ៤១គ្រួសារ រហូតដល់ ១១៩ គ្រួសារ នៅលើផ្ទៃដីកើនឡើងពី ៣៧,៥ ហិកតាដល់ ១២៥,៦១ហិតា ដែលមានទីតាំងនៅជាប់ តំបន់ការពារទេសភាពសត្វក្រៀលអន្លង់ព្រីងដែលស្ថិតនៅឃុំ បឹងសាលាខាងត្បូង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

លោក សូត្រ ឡាំង ពលរដ្ឋដំណាំស្រូវមិត្តក្រៀលបានឱ្យដឹងថា ឆ្នាំនេះមានចំនួនកើនឡើងនៅលើផ្ទៃដីស្រែជុំវិញតំបន់ការពារទេសភាពសត្វក្រៀលអន្លង់ព្រីង សុទ្ធសឹងជាផ្ទៃដីរបស់ប្រជាពលរដ្ឋដែលបានធ្វើស្រូវមិត្ដក្រៀល និងជាតំបន់វាលទំនាប់មួយដែលមានសុវត្ថិភាព និងបានផ្តល់ចំណីបន្ថែមសម្រាប់សត្វក្រៀល ដែលជាសត្វកំពុងរងគ្រោះឈានទៅផុតពូជនោះ។
គម្រោងបានផ្ដល់ពូជស្រូវសម្រាប់លើកទឹកចិត្តឱ្យកសិករដាំស្រូវពូជពងលលក និងសម្បកការទឹម ជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី។

ចំណែកឯជីធម្មជាតិបានផ្ដល់ជូនចំពោះពលរដ្ឋមើលថែស្រូវមិត្តក្រៀល។ លើសពីនេះទៀតគម្រោងក៏បានទទួលទិញតម្លៃស្រូវខ្ពស់ជាងទីផ្សារ ប្រសិនបើកសិករគោរពតាមលក្ខខណ្ឌទាំង ១២ របស់ Nature Life ។
លោក សូត្រ ឡាំង ជាពលរដ្ឋកសិករធ្វើដំណាំស្រូវមិត្តក្រៀលមួយរូបបានបញ្ជាក់ឱ្យដឹងថា គាត់រីករាយនិងចូលរួមជាមួយគម្រោងស្រូវមិត្តក្រៀលនេះ ព្រោះបានទទួលការគាំទ្រជាពូជ ជីសរីរាង្គ និងទទួលបានវគ្គបណ្ដុះបណ្ដាលបច្ចេកទេស នៃការធ្វើកសិកម្ម ពីអ្នកជំនាញកសិកម្ម របស់អង្គការផងដែរ និងជាពិសេសទៀតគឺបានចូលរួមជួយថែរក្សាអភិរក្សសត្វក្រៀលផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


