ព័ត៌មានជាតិ
ពន្ធដារ នឹងពិន័យអ្នកខកខានបង់ពន្ធលើអចលនទ្រព្យ ឬដីធ្លីមិនបានប្រើប្រាស់ ក្រោយផុតសុពលភាព
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសថា នឹងបិទបញ្ចប់ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ។ ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ នេះបើតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមអគ្គនាយកដ្ឋានពន្ធដារ រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ប្រាក់ពន្ធប្រភេទទាំងនេះនៅឡើយទេ។ ពន្ធដារ ជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២៣ នេះឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាង នូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ប្រាក់ពន្ធ នៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មកើតឡើង ដោយប្រការណាមួយ។
ចំពោះពន្ធលើដីធ្លីមិនបានប្រើប្រាស់ សំដៅទៅលើប្រភេទពន្ធប្រចាំឆ្នាំ។ ហើយពន្ធនេះទៀតសោត បានកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយនៅកម្ពុជា។ មានន័យថា ដី ឬសំណង់ ដែលពុំមានកល្ខណៈណាមួយនៅចំណុចទាំងនេះរួមមាន ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅឋាន, ដីជួលដែលមានសំណង់មានការកាន់កាប់, ដីដែលមានសកម្មភាពសេដ្ឋកិច្ច, ដីជាកម្មសិទ្ធិរដ្ឋដែលមានជួលទៅឱ្យនីតិបុគ្គល ឬជារូបវន្តបុគ្គល និងដីស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ជាដើម។
អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា កត្តាដែលបណ្ដាលឱ្យមានការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នោះ មានគោលបំណង ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស, ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ និងរួមចំណែកជាប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិទៀតផង។
ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ប្រាក់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាល តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ សង្ឃឹមថា បន្ទាប់ពីទទួលបានការជូនដំណឹងនេះ ម្ចាស់អចលនទ្រព្យ ទាំងអស់នឹងយកចិត្តទុកដាក់ បំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានទាន់ពេលវេលាកំណត់។
យោងតាមពន្ធដារ រយៈពេល ៥ខែ ចាប់ពីខែមករា ដល់ឧសភា អគ្គនាយកដ្ឋានពន្ធដារ(GDT)ប្រមូលចំណូលចូលជាតិបានសរុប១ ៨២៦.៦៩លានដុល្លារ។ ចំណូលដែលប្រមូលបាននេះ គឺស្មើនឹង ៥១,១៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


