សេដ្ឋកិច្ច
ពន្ធដារណែនាំ ៣ ចំណុច ឱ្យពង្រឹងការអនុវត្តវិធានចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកទំនិញតាមផ្លូវទឹកជាអន្តរជាតិ
ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាម ផ្លូវទឹកជាអន្តរជាតិ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញការណែនាំសំខាន់ៗ ៣ ចំណុចឱ្យសហគ្រាសជាភ្នាក់ងារដែលបំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

អនុលោមតាមប្រកាសលេខ ៤០៥ សហវ.ប្រក.អពដ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ស្តីពីកាតព្វកិច្ច សារពើពន្ធចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ សហគ្រាសជាភ្នាក់ងារដែល បំពេញតួនាទីជាអ្នកតំណាងរបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹក ត្រូវចេញវិក្កយបត្រទៅឱ្យអតិថិជន ដែលមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ។
កន្លងមក អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សហគ្រាសដែលជាភ្នាក់ងាររបស់សហគ្រាសដឹកជញ្ជូន តាមផ្លូវទឹកជាអន្តរជាតិមួយចំនួនអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយនៅតែបន្តចេញវិក្កយបត្ររបស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន។

ក្នុងគោលបំណងពង្រឹងការអនុវត្តវិធាននៃការចេញវិក្កយបត្រ ចំពោះសកម្មភាពដឹកជញ្ជូនទំនិញតាម ផ្លូវទឹកជាអន្តរជាតិឱ្យមានសង្គតិភាព សក្តិសិទ្ធិភាព និងត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពី ពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំបន្ថែមដល់បណ្ណាធិការ ឬកម្មសិទ្ធិករ សហគ្រាសដែលជាភ្នាក់ងារ និងជាគ្រឹះស្ថានអចិន្ត្រៃយ៍របស់សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ ដែលជាអនិវាសនជន ត្រូវអនុវត្តតាម ៣ ចំណុចសំខាន់ដូចខាងក្រោម៖
១- សហគ្រាសជាភ្នាក់ងារ ត្រូវចេញវិក្កយបត្រជូនអតិថិជនក្នុងនាមសហគ្រាសដឹកជញ្ជូនទំនិញ តាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជន ហើយនៅលើវិក្កយបត្រត្រូវមានរំលេចឈ្មោះសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិ។
២- សហគ្រាសជាភ្នាក់ងារ ត្រូវប្រើប្រាស់ទម្រង់វិក្កយបត្រដែលមានលេខរៀងវិក្កយបត្រ និងនិទ្ទេស សំខាន់ៗ ស្របតាមវិធាននៃការប្រើប្រាស់វិក្កយបត្រជាធរមាន។

៣- ក្នុងករណី សហគ្រាសជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និងសហគ្រាសដឹកជញ្ជូន ទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជននៅតែបន្តអនុវត្តមិនបានត្រឹមត្រូវ នោះនឹងត្រូវរងពិន័យទណ្ឌកម្មដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បណ្ណាធិការ ឬកម្មសិទ្ធិករសហគ្រាស ដែលជាភ្នាក់ងារដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិ និង សហគ្រាសដឹកជញ្ជូនទំនិញតាមផ្លូវទឹកជាអន្តរជាតិដែលជាអនិវាសនជនទាំងអស់ នឹងយកចិត្តទុកដាក់អនុវត្ត តាមខ្លឹមសារនៃសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធិភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


