Connect with us

ព័ត៌មានជាតិ

អតីត​សកម្មជន​បក្ស​ភ្លើង​ទៀនមួយគ្រួសារទៀត បន្ដទម្លាក់ស្លាក​មុខផ្ទះ​ចោល ដោយអស់ជំនឿនិងឈប់គាំទ្រ

បានផុស

នៅ

កំពង់ចាម​ ៖ មួយ​រយៈ​នេះ អតីត​សកម្មជន​បក្ស​ភ្លើង​ទៀន ក្នុង​ខេត្តកំពង់ចាម បានសម្រេច​ចិត្ត​ផ្តួល​រលំ​ស្លាក​គណបក្ស​ភ្លើង​ទៀន​ចេញពី​មុខផ្ទះ ដោយ​អស់​ជំនឿ និង​ឈប់​គាំទ្រ​ការដឹកនាំ​របស់​មេបក្ស​រត់ចោលស្រុក​ទៀត​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០២៣ គ្រួសារ​អតីត​សកម្មជន​បក្ស​ភ្លើ​ង​ទៀន​មួយ​គ្រួសារ រស់នៅ​ភូមិ​ព្រែក​តាកែ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម លោក ម៉េង ទុំ អាយុ​៤៦​ឆ្នាំ និង​មាន​ប្រពន្ធ ជិន ប៉ោ​លីម អាយុ​៤២​ឆ្នាំ និង​លោកយាយ យ៉ុ​វ ស្រេ​ត អាយុ​៦៦​ឆ្នាំ បាននាំគ្នា​សម្រេចចិត្ត ទម្លាក់​ស្លាក​គណបក្ស​ភ្លើ​ង​ទៀន​ចេញពី​មុខផ្ទះ​ចោល ចាប់ពីពេលនេះ​តទៅ​។


លោក ម៉េង ទុំ រួម​នឹង​គ្រួសារ​បញ្ជាក់​ថា រូបលោក មិន​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ទៀត​ទេ ដោយ​អស់ជំនឿ​ជឿ​លើការដឹកនាំ​របស់​មេដឹកនាំ​របស់​គណបក្ស​ភ្លើង​ទៀន​ជាពិសេស គឺ​លោក សម រង្សី ដែល​តែងតែ​ប្រើប្រាស់​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋ​។

ទន្ទឹម​នឹង​នេះ​ដែរ លោក ម៉េង ទុំ ព្រមទាំង​ក្រុម​គ្រួសារ បាន​សូម​ចូលរួម​រស់​ជីវភាព​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដែល​ដឹកនាំ​ដោយ សម្តេច តេ​ជោ ហ៊ុន សែន គឺ តែងតែ​គិតគូរ​ពី​ជីវភាព និង​អភិវឌ្ឍន៍​ឥតឈប់ឈរ​៕

អត្ថបទ​និង​រូបភាព ​៖ ឡេ​ក ចាន់​ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម