Connect with us

ព័ត៌មានជាតិ

អតីតអនុប្រធានក្រុមការងារគណបក្សភ្លេីងទៀន ខេត្តកែប ដឹកនាំសមាជិកកាត់ទម្លាក់ស្លាកទីស្នាក់ការគណបក្សចោល

បានផុស

នៅ

អតីតអនុប្រធានក្រុមការងារបក្សភ្លេីងទៀនខេត្តកែប បានសម្រេចចិត្តកាត់ស្លាកទីស្នាក់ការគណបក្សភ្លើងទៀនចោលដោយអស់ជំនឿ។

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក គា ចាន់សុភ័ក្ត្រ អតីតអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តកែប បានដឹកនាំសមាជិក សមាជិការគណបក្សភ្លើងទៀន សម្រេចចិត្តកាត់ទម្លាក់ស្លាកទីស្នាក់ការគណបក្សភ្លើងទៀនខេត្តកែប​ចោល និងងាកមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គា សុភ័ក្ត្រ បានបញ្ជាក់ទៀតថា ពួកគាត់ខកចិត្តយ៉ាងខ្លាំងពេលឃេីញមេដឹកនាំគណបក្សភ្លើងទៀន ប្រេីវិធីសាស្ត្រញុះញង់ឲ្យខ្មែរស្អប់ខ្មែរ។ លោកលើកឡើងឱ្យដឹទៀតថា នឹងតដឹកនាំសមាជិក សមាជិការគណបក្សភ្លើងទៀនខេត្តកែប ចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានដឹងខ្លួនថា មានតែគណបក្សប្រជាជន មានការដឹកនាំច្បាស់លាស់ ហើយមិនរើសអើងជាតិសាសន៍ឡើយ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលនយោបាយច្បាស់លាស់ពិតប្រាកដដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំទៀតផង។

គូសបញ្ជាក់ថា ក្នុងមួយរយៈពេលនេះសង្កេតបានមើលឃើញថា អតីតសកម្មជនបក្សភ្លើងទៀន និងសមាជិក-សមាជិកា និង មន្ត្រីជួគណបក្សភ្លើងទៀនមួយចំនួននៅក្នុងប្រទេស និងក្រៅប្រទេសរាប់រយនាក់មកហើយ ពួកគេសម្រេចចិត្តសុំចូលរួមរស់នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលជាបន្តបន្ទាប់នៅមុនពេលបោះឆ្នោតនាពេលខាងមុខនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម