ព័ត៌មានជាតិ
អតីតសកម្មជនគណបក្សភ្លេីងទៀន សម្រេចចិត្តផ្តួចរលំស្លាកចេញពីមុខផ្ទះ
អតីតសកម្មជនបក្សភ្លេីងទៀន មួយគ្រួសារសម្រេចចិត្តទម្លាក់ស្លាកពីមុខដីផ្ទះរបស់គាត់ចោល ដោយអស់ជំនឿ និងឈប់គាំទ្រគណបក្សភ្លើងទៀន។
នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ លោក យុន សុធា អាយុ៣០ឆ្នាំ រួមនឹងគ្រួសាររស់នៅក្នុងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ បានសម្រេចចិត្តទម្លាក់ស្លាកពីមុខផ្ទះចោល ដោយបានបញ្ជាក់ពួកគេលែងជឿទៅលេីការដឹកនាំរបស់មេបក្សក្បត់ជាតិ៣ជំនាន់ និងប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាជន។

លោក យុន សុធា បញ្ជាក់ទៀតថា ពួកគាត់ខកចិត្តយ៉ាងខ្លាំងពេលឃេីញមេដឹកនាំ គឺលោក សម រង្សី រួមនឹងបក្ខពួក រត់ចោលស្រុក និងប្រេីវិធីសាស្ត្រញុះញង់ឲ្យខ្មែរស្អប់ខ្មែរ ។ ពួកគាត់បានលើកឡើងទៀតថា ការដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺបន្ទាប់ពីពួកគេដឹងខ្លួនថា ការដឹកនាំគណបក្សប្រឆាំងគ្មានគោលនយោបាយច្បាស់លាស់ មានតែការញុះញង់ អុជអាល និងរើសអើងជាតិសាសន៍ ខុសពីគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ មានគោលនយោបាយច្បាស់លាស់ពិតប្រាកដដោយយកផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ។

សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ សង្កេតឃើញថា សកម្មជនសមាជិក-សមាជិកា និង មន្ត្រីគណបក្សប្រឆាំង នៅក្នុងប្រទេស និងក្រៅប្រទេសរាប់រយនាក់ បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលជាបន្តបន្ទាប់៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ៣ ម៉ោង agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»


