ព័ត៌មានជាតិ
សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា៖ យុវជនមុនចង់ធ្វើបាតុកម្ម គួរគិតដល់ហានិភ័យជាតិ
លោក សំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ ក្នុងកិច្ចសម្ភាសពិសេសជាមួយ «កម្ពុជាថ្មី» មានប្រសាសន៍ថា យុវជនមុននឹងមានគំនិតថា ចង់ធ្វើបាតុកម្មប្រឆាំងអ្វីមួយ គួរតែគិតទៅដល់ផលនៃបាតុកម្មនោះ អាចនឹងមានហានិភ័យបែបណាដល់ប្រទេសជាតិ។

លោក សាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា បានលើកឡើងថា ក្នុងនាមជាយុវជន ត្រូវស្វែងយល់ថា មុននឹងមានគំនិតថាចង់ធ្វើបាតុកម្ម គួរតែគិតឱ្យបានវែងឆ្ងាយ យត្រូវហ៊ានទទួលស្គាល់ថា ការទទួលបានខុសពីគំនិត ខុសពីទិសដៅនៃការចង់បានរបស់យើងពិតមែន ប៉ុន្តែវាមានចំណែកមួយថាអ្វីដែលបានធ្វើទៅហើយ មានចំណុចដែលអាចធ្វើឱ្យចំណេញដល់ប្រទេសជាតិ ប្រជាជន និងសង្គម ឬក៏ធ្វើឱ្យសង្គមខ្មែរធ្លាក់ចូលទៅក្នុងសង្គ្រាម ដូចនៅទសវត្សទី៧០ ទៀតសោតបាតុកម្មមិនមែនកើតឡើងពីមនុស្សដែលមានវ័យ ៦០ឆ្នាំទៅធ្វើនោះទេ គឺកើតចេញពីកម្លាំងរបស់យុវជន។

ត្រង់ចំណុចនេះហើយ ដែលបង្ហាញថាការមានគំនិតជាតិនិយម ហើយមិនបានគិតពីហានិភ័យនឹងធ្វើឱ្យយើងក្លាយខ្លួនទៅជាអ្នកសម្លាប់ខ្មែរគ្នាឯង។
លោកសាស្ត្រាចារ្យ បន្តថា «ដូច្នេះហើយ ជាយុវជនគួរតែសិក្សាស្វែងយល់ថា ការដែលយើងនិយមធ្វើបាតុកម្ម បង្កើតនូវគំនិតតវ៉ាប្រឆាំង តើយើងមានទិសដៅពិតប្រាកដ ហើយបានគិតពីហានិភ័យរបស់ប្រទេសជាតិកម្រិតណា»។

ជាក់ស្ដែង ដូចជាការធ្វើបាតុកម្មនៅក្នុងឆ្នាំ ១៩៧០ របស់យុវជននាពេលនោះ គឺមិនទទួលបានអ្វីក្រៅពីភាពហ្មងសៅនិងសោកនាដកម្មនៅក្នុងឆ្នាំ១៩៧៥ នោះឡើយ។ យើងបានដឹងហើយថា ក្រុមអាវខ្មៅបានធ្វើសកម្មភាពព្រមទាំងបានសម្លាប់និន្នាការ សម្លាប់មនុស្ស ដែលមានការពាក់ព័ន្ធជាមួយសម័យសង្គមចាស់ ជាពិសេសយុវជនដែលបានចូលរួមធ្វើបាតុកម្ម។

ម្យ៉ាងវិញទៀត ការកើតឡើងសង្គ្រាមនៅក្នុងទសវត្សឆ្នាំ ១៩៧៥ នេះហើយដែលបណ្ដាលមកពីការធ្វើបាតុកម្មរបស់យុវជន និងកើតចេញមកពីគំនិតថាខ្លួនជាអ្នកស្រលាញ់ជាតិ គំនិតដែលគិតថា ចង់បានសេរីភាព ស្រលាញ់ប្រជាធិបតេយ្យ ផ្ទុយទៅវិញយើងមិនបានដឹង។
បន្ថែមពីនេះ លោកសាស្ត្រាចារ្យក៏បានគូសបញ្ជាក់ដែរថា «យើងគួរយកគំនិតមកគិតថា តើការធ្វើបាតុកម្មមានផលបែបណាមកដល់ប្រទេស ដូច្នេះសូមកូនខ្មែរជំនាន់ក្រោយ មុននឹងជឿ មុននឹងធ្វើ គួរប្រើការវិចារណា យកគំនិតមកគិត ដែលបានជួបនាពេលកន្លងមក ជៀសវាងនាំប្រទេសឱ្យធ្លាក់ទៅក្នុងហានិភ័យម្តងទៀត»៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


