Connect with us

ព័ត៌មានជាតិ

ទិដ្ឋភាពប្លែកៗ នៃក្បួនដង្ហែឃោសនារបស់ គណបក្ស នៅលើផ្ទៃទឹក

បានផុស

នៅ

ការដង្ហែក្បួនឃោសនាគណបក្សរបស់ប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកនាបឹងទន្លេសាប ក្នុងខេត្តបាត់ដំបង ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតថ្ងៃដំបូង បានបង្កើតទិដ្ឋភាពប្លែកៗកម្របានឃើញ និងគួរឱ្យចាប់អារម្មណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី១ នៃចាប់ផ្តើមដង្ហែក្បួនឃោសនារបស់គណបក្សនានាទាំង ១៨គណបក្ស សម្រាប់ខេត្តបាត់ដំបង មិនទាន់ឃើញគណបក្សណាមួយរៀបចំក្បួនដង្ហែក្រៅពីគណបក្សប្រជាជននោះឡើយ។

​បងប្អូនប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹក ដូចជានៅឃុំកោះជីវាំង និង ឃុំព្រៃចាស់ (ឃុំពីរនៅលើផ្ទៃទឹក) នៃស្រុកឯកភ្នំ ខេត្តបាត់ដំបង បាននាំគ្នារៀបចំតុបតែងមធ្យោបាយធ្វើដំណើរបស់ខ្លួនដូចជាសំប៉ាន កាណូត ទូក៘ ដើម្បីដង្ហែក្បួននៅលើផ្ទៃទឹក អមជាមួយបទចម្រៀងយ៉ាងកងរំពង និងសំឡេងហ៊ោកញ្ជ្រៀវយ៉ាងសប្បាយរីករាយក្រៃលែង។

គេសង្គេតឃើញថា ទឹកមុខរបស់សមាជិក សមាជិកាម្នាក់ មានភាពសប្បាយរីករាយ និងជឿជាក់យ៉ាងមុតមាំទៅលើគណបក្សរបស់ខ្លួននឹងទទួលបានជោគជ័យ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម