ព័ត៌មានជាតិ
កោះក្នុងលំហសមុទ្រចំនួនពីរនៅខេត្តព្រះសីហនុមានបណ្តាញអគ្គិសនីរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានឱ្យដឹងថា ក្នុងចំណោមកោះចំនួន ៣០ នៅខេត្តព្រះសីហនុមានតែកោះពីរប៉ុណ្ណោះដែលមានបណ្តាញអគ្គិសនីជាតិប្រើប្រាស់ប្រចាំថ្ងៃ។ ក្រៅពីនេះនៅមិនទាន់មាននៅឡើយទេដោយសារកោះខ្លះមិនសូវមានមនុស្សរស់នៅ។

កោះចំនួនពីរដែលមានភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់រួមមាន កោះរ៉ុងស្ថិតនៅក្នុងក្រុងកោះរ៉ុងដែលកោះនេះទើបដាក់ឱ្យដំណើរការជាផ្លូវការគម្រោងសាងសង់ខ្សែបណ្តាញតង់ស្យុងមធ្យមកប់ក្រោមបាតសមុទ្រ និងអាកាសពីខេត្តកោះកុងមកសង្កាត់កោះរ៉ុងកាលពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣។ ចំណែកកោះមួយទៀតគឺកោះស្រមោចស្ថិតនៅក្នុងតំបន់រាម។
លោក ឃាង ភារម្យ បានបន្តទៀតថា ក្នុងចំណោមកោះទាំង៣០ មានតែកោះរ៉ុង និងកោះរ៉ុងសន្លឹម មានប្រជាពលរដ្ឋរស់នៅច្រើនជាងគេ។ ចំណែកកោះផ្សេងៗទៀត មិនសូវមានប្រជាពលរដ្ឋរស់នៅទេនិងកោះតូចៗខ្លះ មិនមានមនុស្សរស់នៅតែម្តង។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុមានកោះចំនួន ៣០ ថ្មដុះចំនួន ២ និងថ្មប៉ប្រះទឹកចំនួន ៥ នៅតាមបណ្តាក្រុងស្រុកចំនួន ៤ ។
ក្នុងនោះនៅក្នុងក្រុងព្រះសីហនុមានកោះ ៥ និងថ្មដុះចំនួន ១ មានដូចជា កោះដែកគោល កោះពស់ កោះថាស កោះព្រាប កោះត្រេះ និងថ្មដុះអាចម៍សត្វ។ ក្រុងកោះរ៉ុងមានកោះ ចំនួន ១៧ ថ្មដុះ ១ និងថ្មប៉ប្រះទឹក ៤ រួមមានកោះរ៉ុង កោះបង កោះអូន កោះមូល កោះរ៉ុងសន្លឹម កោះតូច កោះកូន កោះព្រីង កោះដូងក្រៅ កោះវៀរ កោះតាង កោះមួយ កោះដំឡូងកោះពីរលិច កោះពីរកើត កោះពូលោវ៉ៃលិច (កោះតា) កោះពូលោវៃកើត (កោះយាយ) ថ្មដុះត្រងោល ថ្មប៉ប្រះទឹកព្រីង ថ្មប៉ប្រះទឹកសារ៉ាសែន ថ្មប៉ប្រះទឹកចៅ នឹងថ្មប៉ប្រះទឹកឌឺផុនរីហ្វ។
ស្រុកព្រៃនប់មានកោះ ៧ រួមមានកោះចន្លុះ (កោះប្រើស) កោះក្របី កោះតាគៀវ កោះឬស្សី កោះស្រម៉ោច កោះសំពោចនិងកោះថ្មី។ ស្រុកស្ទឹងហាវមានកោះចំនួន ១ និងថ្មប៉ប្រះទឹក១ គឺកោះដូងក្នុង និងថ្មប៉ប្រះទឹកអន្លង់ស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


