Connect with us

ព័ត៌មានជាតិ

គណបក្សចំនួន២ នឹងដង្ហែក្បួនឃោសនារកសំឡេងឆ្នោត​ក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែក

បានផុស

នៅ

ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ នឹងមានគណបក្សចំនួន០២ ក្នុងចំណោមគណបក្សទាំង១៨ ដែលនឹងត្រូវជួបជុំសមាជិក សមាជិការបស់ខ្លួន ដើម្បីដង្ហែក្បួន ឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះ រួមមាន គណបក្ស​ប្រជាជនកម្ពុជា និងគណបក្សកសិករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់គណបក្សបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដោយគ្រោងមានអ្នកចូលរួមសរុបចំនួន ២៧,៨០៨នាក់ មានរថយន្តចំនួន ៣២៦គ្រឿង ម៉ូតូកង់បីចំនួន ១២០គ្រឿង និងម៉ូតូចំនួន ១១,៧៦៦គ្រឿង។ ចំណែក គណបក្សកសិករ នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅចំណុចផ្ទះលោក ពៅ សុភ័ក្ត ស្ថិតនៅ ភូមិហា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមចំនួន ៣០០នាក់។

ក្នុងអំឡុងពេលយុទ្ធនាការឃោសនានេះ អាចមានចរាចរមមាញឹកជាខ្លាំងដោយសារមធ្យោបាយធ្វើ ដំណើររបស់សមាជិក សមាជិកាដែលអញ្ជើញចូលរួម ដើម្បីចៀសវាងបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានី ភ្នំពេញនឹងធ្វើការបញ្ចៀស​ចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបជុំរបស់គណបក្ស និងតាមតម្រាយ ផ្លូវនានាដែលគណបក្សនយោបាយ​ហែក្បួនឃោសនា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ០៦:០០នាទី រហូតដល់ការដង្ហែក្បួនបានបញ្ចប់។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងចូលរួម​បញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបើមិនមានការចាំបាច់ដើម្បីកាត់បន្ថយការកកស្ទះចរាចរ។ បន្ទាប់ពីក្បួនឃោសនារបស់គណបក្សនីមួយៗឆ្លងកាត់ផុត នោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើក ឱ្យធ្វើចរាចរ​ជាធម្មតាវិញ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៧ នាទីutes មុន

Man United សម្លឹងឃើញខ្សែប្រយុទ្ធ ២ រូបផ្សេង ក្រោយ Viktor Gyokeres បដិសេធសំណើផ្ទេរ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ចេះហាមាត់ទៅរួច! ទេសចរខ្មែរទៅលេងប្រាសាទខ្មែរ តែមេភូមិភាគ២ថៃ សុំឲ្យគោរពច្បាប់ថៃ

ព័ត៌មានជាតិ១២ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ១៣ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

សន្តិសុខសង្គម១៦ នាទីutes មុន

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

កីឡា៧ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម