Connect with us

ព័ត៌មានជាតិ

ផលិតផលក្នុងស្រុកបានចុះបញ្ជីនៅភូមិមួយផលិតផលមួយ​ មានប្រមាណជិត ៧០០មុខ

បានផុស

នៅ

ផលិតផលដែលបានស្នើសុំចុះបញ្ជីនៅក្នុងចលនាភូមិមួយផលិតផលមួយ គិតមកដល់ពេលនេះ មានចំនួន ៦៨០មុខហើយ។ នេះជាការបញ្ជាក់របស់លោក លោក​ ​សួង​ ​ណយ​ ​អគ្គលេខាធិការ​រង​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ ​ភូមិ​មួយ​ផលិតផល​មួយ​ ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សួង ណយ បានឱ្យដឹងទៀតថា ចលនាភូមិមួយផលិតផលមួយ បាននិងកំពុងជំរុញការប្រមូលផ្តុំផលិតផល​ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺធ្វើយ៉ាងណាឱ្យកសិផលរបស់កសិករប្រទាក់ក្រឡាគ្នាជាមួយសិប្បកម្ម។ មានន័យថា ចលនាភូមិមួយផលិតផលមួយ ជួយភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកកែច្នៃ និងនាំចូលផ្សារទំនើប។

លោកបានបន្តថា ចលនាភូមិមួយផលិតផលមួយ ទទួលបានការគាំទ្រខ្លាំង ដោយសារមានសន្ទុះនៃការផលិតច្រើន មានគុណភាព សោភ័ណភាព អនាម័យ ជាពិសេសភាពស្មោះត្រង់។​

បើតាមលោក សួង ណយ យន្តការរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញចលនាភូមិមួយផលិតផលមួយ គឺដើម្បីកាត់បន្ថយ​ភាពក្រីក្រ ការធ្វើចំណាកស្រុក និងបង្កើនចំណូលជូនប្រជាពលរដ្ឋ ដែលជាផលិតករ កសិករ សមាគម សហគមន៍ និងសេវាករ។

ការជំរុញចលនាភូមិមួយផលិតផលមួយ ក៏ដើម្បីឱ្យមានការទទួលស្គាល់នូវគុណភាពផលិតផល និងស្វែងរកទីផ្សារ​លក់ចេញ​របស់ផលិតផលផងដែរ។

​លោកបន្ថែមដូច្នេះថា« ភូមិមួយផលិតផលមួយ បានចូលផ្សារទំនើបប្រមាណ ៨០ភាគរយ ហើយ ២០ភាគរយទៀត យើងកំពុងជំរុញឱ្យកសិករសុំច្បាប់ស្តង់ដារ អនាម័យ សុវត្ថិភាព ​ព្រោះនៅពេលដែលនាំចូលផ្សារទំនើប​ត្រូវតែមាន​លក្ខខណ្ឌទាំងអស់នេះ»។

​អគ្គលេខាធិការ​រង​គណៈកម្មការ​ជាតិ​ជំរុញ​ចលនា​ ​ភូមិ​មួយ​ផលិតផល​មួយ បានជំរុញដល់កសិករ ផលិតឱ្យបានច្រើន ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក។ លោកសង្កត់ធ្ងន់ថា ការលក់ទំនិញបានច្រើន ក្នុងតម្លៃធូរថ្លៃ ប្រសើរជាងផលិតបានតិច តែលក់ថ្លៃ។

គណៈកម្មការជាតិជំរុញចលនាភូមិ១ផលិតផល១ នៅតែបន្តលើកទឹកចិត្តដល់សិប្បករឱ្យមានការកែច្នៃវត្ថុធាតុដើម​ឱ្យទៅជាផលិតផល​សម្រេចស្របតាមបច្ចេកទេសស្ដងដារ និងអនាម័យ ហើយចលនាភូមិ១ផលិតផល១ ក៏បន្តជំរុញ​កសិករឱ្យចុះបញ្ជី ដើម្បីផលិតតាមស្តង់ដារគុណភាព ស្របតាមតម្រូវទីផ្សារផងដែរ៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

អតីតមន្ត្រីរាជការស៊ីវិល រំភើបរីករាយដែលសម្តេច​តេជោ កែសម្រួលឲ្យពួកគាត់បានជ្រកក្រោមសមាគមអតីតយុទ្ធជនតែមួយ

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ទីរពេទ្យគន្ធបុប្ផា ក្រើនរំលឹកឪពុកម្តាយការពារកូនៗពីជំងឺគ្រុនឈាម ខណៈរយៈពេល៦ខែ កុមារកើតជំងឺនេះកើនឡើងជាង២ ០០០ ករណី

សន្តិសុខសង្គម៧ នាទីutes មុន

សមត្ថកិច្ចចម្រុះ ចុះបង្រ្កាបបទល្មេីសនេសាទ និងលែងកូនត្រីជិត ១០០ គីឡូចូលក្នុងបឹងធម្មជាតិ

ព័ត៌មានជាតិ១៧ នាទីutes មុន

បណ្ឌិត យង់ ពៅ៖ ករណីទាហានថៃជាន់មីនផ្ទុះក្នុងទឹកដីកម្ពុជា ជាល្បិចដែលថៃចង់យកច្បាប់អន្តរជាតិមកសង្កត់កម្ពុជា តែបែរជាធ្លាក់ក្នុងអន្ទាក់ខ្លួនឯងទៅវិញ

កីឡា១៩ នាទីutes មុន

កីឡាករ Alan Souza កំពុង​លេច​ធ្លោ​ខ្លាំង​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​​ប្រេស៊ីល

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម