Connect with us

ព័ត៌មានជាតិ

ផ្លូវបេតុងពីរខ្សែនៅក្រុង​កំពត បើកការដ្ឋាន​សាងសង់​ សម្រួល​ការ​ធ្វើ​ដំណើរពលរដ្ឋក្នុងមូលដ្ឋាន

បានផុស

នៅ

ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រាំងអំពិលក្រុងកំពតបានសម្តែងសេចក្តីត្រេកអរយ៉ាងខ្លាំង ពេលឃើញអាជ្ញាធរបើកការដ្ឋាន​ស្ថាបនា​ផ្លូវបេតុងថ្មី ២ ខ្សែបន្ថែមនៅក្នុងមូលដ្ឋាន។ ពួកគាត់កំពុងរំពឹងថា ពេលមានផ្លូវល្អការធ្វើដំណើរ ការប្រកបមុខរបរលក់ដូរ និង​ការរស់នៅនឹងកាន់តែមានការប្រសើរជាថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការលើកឡើងរបស់ លោក លាង រឿនសុធី អភិបាលក្រុងកំពតបានឱ្យដឹងថា កម្ពុជានាបច្ចុប្បន្នជ្រកក្រោមដំបូលនៃសុខសន្តិភាព សមិទ្ធផលជាច្រើនបានលេចឡើងពេញផ្ទៃប្រទេស ក្នុងនោះខេត្តកំពតក្រោមការដឹកនាំនិងចង្អុលបង្ហាញ​ពី​លោក​ម៉ៅ ធនិន តែងតែគិតគូរអំពីសុខទុក្ខនិងការលំបាករបស់ពលរដ្ឋ ហើយក្នុងនោះផ្លូវក្នុងក្រុងកំពតក៏​បានកំពុងស្ថាបនា​ជាផ្លូវបេតុងទាំងអស់។

លោក លាង រឿនសុធី អភិបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ផ្លូវទាំងពីរខ្សែនេះរួមមាន ខ្សែទី ១ នៅខាងជើងពហុកីឡដ្ឋាន​​ខេត្តកំពត ដែលមានបណ្តោយប្រវែង ២០៥ ម៉ែត្រ និងមានទទឹង ១២ ម៉ែត្រ (ពង្រីក ៤ ម៉ែត្របន្ថែម) ដែលមានកម្រាស់ ០.១៥ម៉ែត្រ អមដោយលូដោះទឹកសងខាង និងខ្សែទី២ ផ្លូវខាងត្បូងផ្សាររុយ (ផ្លូវមន្ទីរកសិកម្មចាស់) ដែលមានបណ្តោយ​ប្រវែង ២០៨ ម៉ែត្រ និងមានទទឹង ៧ ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រដូចគ្នា។

បើតាមការលើកឡើងពីអាជ្ញាធរក្រុងកំពត មកដល់ពេលនេះមានផ្លូវបេតុងជាង ២០ ខ្សែ នៅក្នុងមូលដ្ឋាននៃក្រុងកំពត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម