Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងកំពត ចុះពិនិត្យទីតាំងចាក់ដីលុបចំណីព្រែក និងព្រៃលិចទឹកនៅសង្កាត់អណ្ដូងខ្មែរ ដែលជាធនធានធម្មជាតិ

បានផុស

នៅ

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរក្រុងកំពត សហការជាមួយមូលដ្ឋាន និងមន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងចាក់ដីមួយកន្លែង ស្ថិតនៅភូមិអូតូច សង្កាត់អណ្ដូងខ្មែរ ក្រោយមានការរាយការណ៍ថា មានសកម្មភាពចាក់ដីរំលោភយកដីចំណីព្រែក និងព្រៃចាកដែលជាធនធានធម្មជាតិរបស់រដ្ឋ។ តាមប្រភពព័ត៌មានមួយបានប្រាប់ឱ្យដឹងថា ទីតាំងដែលកំពុងធ្វើសកម្មភាពចាក់ដីមួយកន្លែងនេះ ស្ថិតនៅចំណុចខាងកើតវិទ្យាល័យព្រះរាជសម្ភារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ដីតំបន់នោះត្រូវបានគេដឹងថា ជាដីចំណីព្រែក និងជាព្រៃចាកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែបែរជាលេចមុខបុគ្គលម្នាក់ឈ្មោះ តុល ចំរើន ធ្វើសកម្មភាពចាក់ដីលុបរំលោភចូលព្រែកកែប្រែស្ថានភាពទីតាំងរបស់ខ្លួនទៅវិញ។

លោក គង់ សុផុន ចៅសង្កាត់អណ្ដូងខ្មែរ បានប្រាប់ឱ្យដឹងថា ម្ចាស់ទីតាំងខាងលើពិតជាពុំមានប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់នោះឡើយ ដោយគ្រាន់តែអាស្រ័យផលជាយូរឆ្នាំមកហើយតែប៉ុណ្ណឹង។ លោកចៅសង្កាត់អណ្ដូងខ្មែរបានប្រាប់បន្តទៀតថា ការចាក់ដីនេះ គឺយកដីដែលកាយចេញពីអណ្ដូងក្នុងបរិវេណនោះផ្ទាល់ ប៉ុន្តែការអនុវត្តនេះគឺ “ពុំមានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរនោះឡើយ។

បើតាមលោកចៅចង្កាត់ ការពាក់ព័ន្ធនឹងទំហំនៃការប៉ះពាល់ដល់ចំណីព្រែកកម្រិតណានោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ ដោយរង់ចាំមន្ត្រីជំនាញ និងអាជ្ញាធរចុះវាស់វែង និងពិនិត្យជាក់ស្ដែងដើម្បីធ្វើរបាយការណ៍ និងបន្តនីតិវិធីទៅតាមផ្លូវច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរបានសម្ដែងការគាំទ្រចំពោះការផ្ដល់ព័ត៌មានពីសំណាក់មហាជន និងអ្នកសារព័ត៌មាន ដើម្បីចូលរួមទប់ស្កាត់ការរំលោភបំពានលើដីរដ្ឋក្នុងមូលដ្ឋាននោះទេ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម