ព័ត៌មានជាតិ
សម្ដេច ស ខេង បន្តណែនាំឲ្យយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់ និងបង្ក្រាបករណីគ្រឿងញៀន នៅតាមមូលដ្ឋាន ដែលជាបញ្ហាប្រឈមនៅឡើយ។

ការបន្តណែនាំនេះ គ្រាដែលសម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ នៃអនុវិទ្យាល័យព្រែកនរិន្ទ ស្ថិតក្នុងឃុំនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានបន្តណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវតែយកចិត្តទុកដាក់ទៅលើបញ្ហាគ្រឿងញៀននៅមូលដ្ឋាន និងបញ្ហាជួញដូរមនុស្ស ដែលស្ថិតនៅជាបញ្ហាប្រឈមនៅឡើយ។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «គឺរឿងគ្រឿងញៀន ហើយនិងរឿងជួញដូរមនុស្ស សូមយកចិត្តទុកដាក់ចំណុចហ្នឹង ពីព្រោះអីនេះជាបទឧក្រិដ្ឋ ហើយគ្រោះថ្នាក់ណាស់សម្រាប់ធនធានមនុស្សរបស់យើង សំខាន់យុវវ័យនេះ ក្មួយៗ ចៅៗនេះ តែកាលណាប៉ះគ្រឿងញៀនហើយ កែមិនឡើងទេ អនាគតមួយជីវិតម៉ង ខូចម៉ង»។
ពាក់ព័ន្ធនឹងការបង្កាទប់ស្កាត់បញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងឪពុក-ម្ដាយ និងអាណាព្យាបាលផងដែរ។ សម្ដេច ស ខេង បន្ថែមបែបនេះថា «អញ្ចឹងហើយសូមមេត្តាទាំងអស់គ្នា ហើយកុំបន្ទោសថា ប៉ូលីសមិនកើត មកពីប៉េអ៊ឹមមិនកើត មកពីមេឃុំ ឬក៏អីមិនកើត មិនមែនទេ ក៏បានដែរ មានប្រសាសន៍អញ្ចឹងក៏បានដែរ ប៉ុន្តែយើងជាឱពុក-ម្ដាយ យើងហ្នឹងហើយដែលត្រូវយកចិត្តទុកដាក់ការពារកូនយើង មុនអ្នកណាទាំងអស់»។
សម្ដេចក្រឡាហោម ស ខេង លើកឡើងថា នគរបាលនៅមូលដ្ឋានឃុំនីមួយៗ មានចំនួននៅមានកម្រិតនៅឡើយ ដែលមិនអាចមើលគ្រប់ជ្រុងជ្រោយឡើយ។ ដូច្នេះទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


