ព័ត៌មានជាតិ
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេត្រៀមមធ្យោបាយទូក កាណូតសម្រាប់រដូវទឹកឡើង
ខណៈទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មិនទាន់មានការហក់ឡើងក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋតាមជួរដងទន្លេមេគង្គខេត្តត្បូងឃ្មុំ ចាប់ផ្ដើមពរទូក ឬបិតទូកកាណូត ត្រៀមរដូវទឹកឡើងមកដល់ ជាបណ្ដើរៗហើយ ការធ្វើបន្តបែបនេះ ជាប្រពៃណីតាំងពីបុរាណរៀងមក។

ប្រជាពលរដ្ឋនៅក្នុងឃុំកោះពីរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅតាមជួរដងទន្លេជារៀងរាល់ឆ្នាំ ក្នុងខែកក្កដានេះ តែងតែរៀបចំបិត ឬពរទូកពីពេលនេះទុកឲ្យហើយ ត្រៀមបំពេញភារៈកិច្ចនូវរដូវទឹកឡើងឈានមកដល់ ដោយទូក កាណូតរបស់គាត់បានប្រើតែម្ដង។
ប្រជាពលរដ្ឋបន្តថា បើចាំទឹកឡើងមកដល់បានបិតនោះ ពិបាកណាស់បិតភ្លាមៗ ជ័រទូកមិនទាន់ស្ងួត បណ្ដាលឲ្យជ័រប្រលាក់ដៃប្រឡាក់ជើង ប្រឡាក់ខោអាវ ហើយមួយវិញទៀត ពេលនោះរវល់ក្នុងការជំលៀសគោ ក្របី សេះ ជ្រូក មាន់ ទា ទៅកាន់ទីទួលសុវត្ថិភាព ហើយងាយស្រួលក្នុងការដឹកជញ្ជូនចំណីផ្តល់ដល់សត្វទាំងអស់នោះ ដូច្នេះទើបបងប្អូនអ្នកទន្លេត្រូវត្រៀមលក្ខណៈ បិតទុកឲ្យហើយជាមុនដូចនេះ។

ប្រជាពលរដ្ឋបន្តថា ទូក កាណូត ទាំងនេះធ្វើសម្រាប់ទុកធ្វើដំណើរផង ដឹកស្បៀងអាហារផង និងដឹកស្មៅឲ្យគោ ក្របី សេះ សុី ឬក៏សម្រាប់រាយមង ចងសន្ទូច រកត្រី សម្រាប់ដោះស្រាយម្ហូបអាហារជាលក្ខណៈគ្រួសារផងដែរ ជាទូទៅបងប្អូនដែលរស់នៅតាមដងទន្លេមេគង្គ និងទន្លេតូចពី៣០ទៅ៤០ភាគរយ ដែលនិយមប្រើទូក កាណូត សម្រាប់ជាមធ្យោបាយដោះស្រាយក្នុងជីវភាពរស់នៅរបស់ពួកគាត់។
បើតាមការឲ្យដឹងពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធន់ធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ថា ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំនៅព្រឹកថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ ២០២៣ ទឹកទន្លេមេគង្គមានកម្ពស់ ៥,២០ ម៉ែត្រ បើធៀបព្រឹកថ្ងៃទី ១៦ កក្ដដា ២០២៣ ទឹកឡើង ០,១២ ម៉ែត្រ បើធៀបឆ្នាំមុននៅពេលវេលាដូចគ្នា ឆ្នាំនេះ ទឹកទាបជាង ៣,៥៤ ម៉ែត្រ ហើយកម្ពស់ទឹកប្រកាសឲ្យមានការប្រុងប្រយ័ត្ន ១៥,២០ ម៉ែត្រ ឯណោះ៕

អត្ថបទ៖ សាន វិឡែម
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


