ព័ត៌មានជាតិ
មូលហេតុចម្បងៗ២ ដែលនាំឲ្យចំនួនសត្វត្មាត មានការធ្លាក់ចុះ
សត្វត្មាតជិតផុតពូជ៣ប្រភេទ គឺត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ មានមូលហេតុចម្បងៗចំនួន២ ដែលនាំឲ្យមានការធ្លាក់ចុះចំនួនសត្វត្មាតទាំងនេះ។

បើតាម USAID មរតកបៃតងបានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានការធ្លាក់ចុះចំនួនសត្វត្មាតនោះគឺ កង្វះអាហារ និងការស្លាប់បណ្តាលមកពីការស៊ីសាកសពសត្វពុលដែលបង្កដោយមនុស្ស។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វជាអាហារ ហើយវាជាសត្វដែលមានប្រយោជន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្អាតគំរង់សាកសពសត្វដែលហើមស្អុយរលួយមិនឲ្យមានការឆ្លងរោគមកមនុស្ស។ កាលពីមុនសត្វព្រៃជើងបួន គឺជាប្រភពអាហារដ៏សំខាន់របស់សត្វត្មាត ប៉ុន្តែ ការបរបាញ់ហួសកម្រិតបាននាំឲ្យចំនួនវាមានការថយចុះយ៉ាងឆាប់រហ័ស និងបានធ្វើឲ្យបាត់បង់ប្រភពអាហារដ៏សំខាន់របស់សត្វត្មាត។

លើសពីនេះទៀត ការប្រើប្រាស់ថ្នាំឌីក្លូហ្វេណាក់ (Diclofenac) ទៅលើសត្វគោក្របី បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរទៅដល់ចំនួនសត្វត្មាតនៅក្នុងតំបន់ នៅពេលដែលវាស៊ីសាកសពសត្វគោក្របីដែលធ្លាប់បានចាក់ថ្នាំឌីក្លូហ្វេណាក់នេះ។ បើទោះបីជាឱសថ ឌីក្លូហ្វេណាក់ ត្រូវបានហាមឃាត់នៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៩ មកក្តី ប៉ុន្តែ ការបំពុលសត្វដោយប្រើប្រាស់ថ្នាំដ៏ទៃទៀតក៏នៅតែបានធ្វើឲ្យបាត់បង់ចំនួនសត្វត្មាតជាច្រើននៅក្នុងដែនជម្រកសត្វព្រៃលំផាត់ និងស្រែពកដែរ។

គួរជម្រាបថា ចំនួនសត្វត្មាតផេះ ត្មាតត្នោត និងត្មាតភ្លើង ត្រូវបានរកឃើញមាននៅតែក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែងតែប៉ុណ្ណោះ ហើយដែនជម្រកសត្វព្រៃសៀមប៉ាង គឺជាទីជម្រកដែលមានចំនួនសត្វត្មាតទាំងនេះច្រើនជាងគេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


