Connect with us

ព័ត៌មានជាតិ

អង្គការសមាគមអភិរក្សសត្វព្រៃ និងមន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំពិធីអបអរសាទរ ទិវាយល់ដឹងអំពីសត្វត្មាតក្រោមពាក្យស្លោក “ត្មាតនាំសំណាង”

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា និងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានរៀបចំកម្មវិធី អបអរសាទរ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ត្មាតនាំសំណាង” ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅស្នាក់ការសហគមន៍ព្រៃអណ្តូងដងផ្លិត ស្ថិតនៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីដ៏សំខាន់របស់សត្វត្មាតក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ដែលជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសាកសពសត្វ។

លោក គីម រិទ្ទី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន និងសាធារណជនទាំងអស់ ឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជទាំង៣ប្រភេទនេះ រួមមាន ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដើម្បីធានាបាននូវនិរន្តរភាពនៃជីវៈចម្រុះ និងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរ។

ក្នុងឱកាសនោះ ក៏មានការចែករំលែកបទពិសោធន៍ពីអ្នកអភិរក្ស និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ថ្នាំពុល ដែលជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់អាយុជីវិតសត្វត្មាត៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម