ព័ត៌មានជាតិ
មន្ដ្រីស្នើឲ្យចូលរួមថែរក្សាសត្វត្មាត រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ដើម្បីបម្រើឲ្យវិស័យទេសចរណ៍
សូមបងប្អូនប្រជាពលរដ្ឋនាំគ្នាចូលរួមថែរក្សាសត្វត្មាតប្រមាណជិត១០០ក្បាល រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាស និងឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។

លោក លាង ប៊ុនប៉ែង មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង បានបញ្ជាក់ថា ការចូលរួមថែរក្សាសត្វទាំងនេះ គឺដើម្បីឲ្យសត្វត្មាត រស់នៅគង់វង្ស នៅក្នុងព្រៃទឹកដីខេត្តស្ទឹងត្រែង កុំឱ្យវាទៅរស់នៅតំបន់ព្រៃប្រទេសឡាវ ដោយសារបច្ចុប្បន្នវានៅសល់១០០ក្បាលតែប៉ុណ្ណោះ។ លោកបន្តថា បច្ចុប្បន្នយើងទិញសត្វគោ ផ្តល់ជាចំណីបន្ថែម ធ្វើឡើងក្នុងមួយខែ៤ដង ជារៀងរាល់ខែ ដើម្បីឱ្យសត្វត្មាតវាមកស៊ី ព្រោះចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសម្បូរបែបនោះទេ។


លោក ស៊ីន ដាន មេឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអភិរក្សសត្វស្លាបនេះ វាអាចបម្រើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើលពពួកសត្វដ៏កម្រទាំងនេះ។


បញ្ជាក់ថា សត្វត្មាតបច្ចុប្បន្ននេះ ពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៩០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ។ ជាមួយនេះ គេក៏សង្កេតឃើញមាន សត្វត្រយ៉ងយក្ស សត្វចំកំកស សត្វត្រដក់តូច និងត្រដក់ធំ ដែលមានរស់នៅទំនប់ព្រៃអភិរក្សសៀមប៉ាងខេត្តស្ទឹងត្រែង យើងនេះផងដែរ៕
អត្ថបទ៖ ងិនលីម
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២០ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


