ព័ត៌មានជាតិ
ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីចិន អបអរសាទរCPPដែលឈ្នះការបោះឆ្នោត និងបន្តគាំទ្រការដឹកនាំរបស់សម្តេច ហ៊ុន សែន
លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតី និងលោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន នៅថ្ងៃទី២៥ ខែកក្តដា នេះ បានផ្ញើសារអបអសាទរដល់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។ ជាមួយនឹងការអបអរសាទរនេះ ថ្នាក់ដឹកនាំកំពូលរបស់ចិន ក៏បានសម្តែងការនូវគាំទ្រដល់ការដឹកនាំប្រទេសកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀតផង។

តាមរយៈសារលិខិតដាច់ដោយឡែកពីគ្នាផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ស៊ី ជិនពីង (Xi Jinping) បានលើកឡើងថា៖«ខ្ញុំពិតជារីករាយណាស់ដែលដឹងថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន និងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរដល់សម្ដេច និងគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា»។
លោកប្រធានាធិបតីចិន ក៏បានលើកឡើងផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេច ហ៊ុន សែន គឺប្រទេសកម្ពុជា សម្រេចបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ច ការកើនឡើងនៃកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបានលើកស្ទួយកិត្យានុភាពកម្ពុជាទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ លោក ស៊ី ជិនពីង (Xi Jinping) បានសង្កត់ធ្ងន់ថា ចិននឹងបន្តគាំទ្រដល់កម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសដែលត្រូវនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា។
មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីចិន ក៏បានបង្ហាញជំនឿថា នៅក្រោមភាពជាអ្នកដឹកនាំដ៏ខ្លាំងរបស់សម្តេចតេជោ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា នឹងបន្តសម្រេចបាននូវភាពជោគជ័យកាន់តែប្រសើរ សម្រាប់ភាពរុងរឿងរបស់ប្រទេសជាតិ និងសុខុមាលភាពប្រជាជន ដែលនឹងចូលរួមចំណែកក្នុងការកសាងនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។

ចំណែក លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិនវិញ ក្រៅពីពាក្យពេជន៍ជូនពរដូចគ្នានឹងលោកប្រធានាធិបតីចិន លោក ក៏បានរំលេចនូវចំណងមិត្តភាពដ៏ល្អរវាងកម្ពុជា និងចិន ផងដែរ។ នៅក្នុងសារលិខិតផ្ញើមកកាន់សម្តេចតេជោ ហ៊ុន សែន លោក លី ឈាង (Li Qiang) បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តដ៏ពិតប្រាកដដែលតែងតែជួយគ្នាក្នុងគ្រាលំបាក និងជាបងប្អូនល្អដ៏គួរឲ្យទុកចិត្ត ក្នុងការឆ្ពោះទៅកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ជាមួយនឹងការកសាងអនាគតរួមគ្នានៅក្នុងយុគសម័យថ្មី។
ចិន និងកម្ពុជា គឺមានទំនាក់ទំនងល្អជាមួយគ្នាជាយូរយារណាស់មកហើយ។ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែវិវត្តល្អប្រសើរជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ ទំនាក់ទំនងនេះ ត្រូវបានប្រសិទ្ធនាមថា កម្ពុជា និងចិន ជាមិត្តដែកថែប ហើយក៏បានដំឡើងទៅជាទំនាក់ទំនងត្បួងពេជ្រថែមទៀតផង។ សម្រាប់លោក ស៊ី ជិនពីង (Xi Jinping) ចិន និងកម្ពុជា គឺជាសហគមន៍មួយដែលមានអនាគតរួមគ្នា។

លោកបានអះអាងថា គណៈកម្មាធិការមជ្ឈិមនៃគណបក្សកុម្មុយនិស្ដចិន បានផ្សារភ្ជាប់យ៉ាងសំខាន់ ដើម្បីបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការប្រកបដោយមិត្តភាពជាមួយគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជា។ លោកអះអាងទៀតថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសម្ដេចតេជោ ហ៊ុន សែន ដើម្បីពង្រឹងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវការផ្ដាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការវាងភាគីទាំង២ និងនៅគ្រប់វិស័យសំដៅចូលរួមជាមួយគ្នាក្នុងការកសាង សហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
សន្តិសុខសង្គម១ សប្តាហ៍ agoបុរសម្នាក់ត្រូវផ្ទាំថ្មបាក់សង្កត់ស្លាប់ ក្រោយព្យាយាមចុះរណ្ដៅរុករករ៉ែមាស
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


