ព័ត៌មានជាតិ
ចូលខែថ្មី តម្លៃប្រេងសាំងហក់ឡើងខ្លាំង
ចូលដល់ខែថ្មីតម្លៃប្រេងសាំងហក់ឡើងខ្លាំង ពោលគឺសាំងធម្មតា មានតម្លៃ ៤៥៥០រៀល និងម៉ាស៊ូត ៤៤៥០រៀល ក្នុងមួយលីត្រ ដោយតម្លៃនេះ ចាប់អនុវត្តពីថ្ងៃទី ០១-១០ ខែសីហា។ នេះបើតាមប្រកាសក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី ០១ សីហា ឆ្នាំ ២០២៣នេះ។

បើតាមក្រសួងតម្លៃនេះ ប្រេងសាំងបានកើនឡើង ៤០០រៀល និងម៉ាស៊ូតឡើង ៤៥០រៀល ក្នុងមួយលីត្រ បើធៀបនឹងកាលពីសប្តាហ៍មុន។
ប្រេងឥន្ធនៈហក់ឡើងតម្លៃខ្លាំងនេះ ស្របគ្នានឹងតម្លៃប្រេងពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣ ខែជាប់ៗគ្នា។ ការកើនឡើងនៃតម្លៃប្រេងនេះ បន្ទាប់ពីប្រទេសផលិតប្រេងធំៗជាច្រើនដូចជា អារ៉ាប៊ីសាអូឌីត រួមជាមួយរុស្ស៊ី ប្រកាសនាំគ្នាកាត់បន្ថយការផលិតប្រេងរហូតដល់ជាង ១ លានបារ៉ែលក្នុងមួយថ្ងៃ។
បើតាមសារព័ត៌មាន Reuter បានឱ្យដឹងថា តម្លៃជួញដូរប្រេងឆៅរបស់ក្រុមហ៊ុន Brent កាលពីថ្ងៃចន្ទ បានកើនឡើង ១.០២ ដុល្លារ ឬ ១.២ ភាគរយ និងមានតម្លៃ ៨៥.៤៣ ដុល្លារក្នុងមួយបារ៉ែល ហើយវាអាចបន្តហក់ឡើងថែមទៀតរហូត ០.៧ ភាគរយដែលនឹងដាក់លក់ក្នុងតម្លៃ ៨៥.៥៦ ដុល្លារក្នុងមួយបារ៉ែល រហូតដល់ដាច់ឆ្នាំនេះ ។
ដោយឡែកចំពោះតម្លៃប្រេងឆៅរបស់ក្រុមហ៊ុនអាមេរិក WTI វិញ បានកើនឡើងដល់ ១.២២ ដុល្លារ ឬ ១.៥ ភាគរយ ដាក់លក់ក្នុងតម្លៃ ៨១.៨០ ដុល្លារក្នុងមួយបារ៉ែល ពោលខ្ពស់ជាងតម្លៃប្រេងរបស់ក្រុមហ៊ុន Brent រហូតដល់ ០.២០ ដុល្លារស្មើនឹង ០.៣ ភាគរយ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះប្រេងឥន្ធនៈដែលកម្ពុជាប្រើប្រាស់ គឺបាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។
ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


