ព័ត៌មានជាតិ
WITHHEBRON ឧបត្ថម្ភបរិក្ខារសម្រាលដល់មណ្ឌលសុខភាព ក្នុងស្រុកកំពង់ត្រឡាច
WITHHEBRON ដែលកំពុងអនុវត្តគម្រោង“ពង្រឹងសមត្ថភាពនៃការការពារ និងឆ្លើយតបនឹងជំងឺឆ្លង” របស់បុគ្គលិកសុខាភិបាល ជាមួយស្រុកប្រតិបត្តិសុខភាពកំពង់ត្រឡាច បានបរិក្ខារសម្រាលដល់ ១១មណ្ឌលសុខភាព ក្នុងស្រុកកំពង់ត្រឡាច ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣។


ជំនួយបរិក្ខារសម្រាលកូននេះគឺជាគម្រោងសុខភាពមាតា និងទារក ដែលអនុវត្តដោយការគាំទ្រពីមូលនិធិ WOOYANG នៅប្រទេសកូរ៉េ ដើម្បីលើកកម្ពស់ការសម្រាលកូនដោយសុវត្ថិភាពរបស់ស្ត្រីកម្ពុជា។ ឧបករណ៍សម្រាលកូនដែលគាំទ្រដោយមូលនិធិ WOOYANG និង WITHHEBRON គឺគ្រែសម្រាលចំនួន៨ និងសំភារៈវេជ្ជសាស្ត្រចំនួន១៦ ដែលត្រូវការសម្រាប់ការសម្រាល។


WITHHEBRON បាននិយាយថា ខ្លួនរំពឹងថា នឹងមានការគាំទ្រផ្នែកបរិក្ខារសម្រាលកូន ដើម្បីលើកកម្ពស់ដល់ការសម្រាលកូនដោយសុវត្ថិភាព និងរលូនសម្រាប់ស្ត្រី និងជួយជំរុញឲ្យម្ដាយគ្រប់រូបជឿទុកចិត្ត និងទៅទទួលយកសេវ៉ានៅមណ្ឌលសុខភាពក្នុងស្រុកកំពង់ត្រឡាចបន្ថែមទៀត។

* មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន (HMC) បានចាប់ផ្តើមនៅឆ្នាំ ២០០៧ ជាមួយនឹងការបើកគ្លីនិកឥតគិតថ្លៃមួយនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ វាជាមន្ទីរពេទ្យដែលព្យាបាលអ្នកជំងឺប្រហែល ៦០,០០០ នាក់ ជារៀងរាល់ឆ្នាំ ដោយមានគ្រែអ្នកជំងឺចំនួន ១០០ បន្ទប់វះកាត់ចំនួន ៣ និងបន្ទប់ព្យាបាលជំងឺចំនួន ១២ ព្រមទាំងផ្តល់ការវះកាត់ជំងឺបេះដូង និងមហារីក។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ខិតខំគាំទ្រដល់សុខភាពអ្នកជំងឺក្រីក្រ ដោយប្រតិបត្តិការការវះកាត់នៅប្រទេសកូរ៉េដោយបានអញ្ជើញគ្រូពេទ្យវះកាត់ និងជួយដល់កុមារដែលត្រូវការការវះកាត់បេះដូង តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបុគ្គលិកពេទ្យនៃប្រទេសកូរ៉េ និងកម្ពុជា។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន ក៏បានរួមចំណែកដល់ការបណ្ដុះបណ្ដាលគ្រូពេទ្យជំនាញ ផ្នែកវេជ្ជសាស្ត្រប្រកបដោយនិរន្តរភាពនៃប្រទេសកម្ពុជា តាមរយៈប្រតិបត្តិការនៃមហាវិទ្យាល័យគិលានុបដ្ឋាយិកា និង Residency Program។
* WITHHEBRON ដែលមានមូលដ្ឋាននៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង គឺជាអង្គការមិនរកប្រាក់ចំណេញសម្រាប់ការអភិវឌ្ឍអន្តរជាតិ ដែលគាំទ្រជាប្រព័ន្ធដល់ប្រតិបត្តិការ និងសកម្មភាពរបស់មជ្ឈមណ្ឌលវេជ្ជសាស្ត្រហេប្រុន Hebron នៅកម្ពុជាដែលផ្តល់ការព្យាបាល អាហារូបករណ៍ និងការគាំទ្រផ្នែកថែទាំសុខភាពក្នុងស្រុកសម្រាប់សហគមន៍ដែលខ្វះខាតនៅជុំវិញពិភពលោក៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន