ព័ត៌មានជាតិ
ពិព័រណ៍យានយន្តអគ្គិសនី ថ្ងៃសុក្រ សប្តាហ៍នេះ ជាឱកាសសាកល្បងផលិតផលក្រុមហ៊ុន ដោយសេរី
ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៣ នឹងរៀបចំឡើងនៅថ្ងៃសុក្រ សប្តាហ៍នេះ ពោល តែ១ថ្ងៃប៉ុណ្ណោះ ដោយមានការចូលរួមពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រុមហ៊ុនចំនួន១៥ ក្នុងគោលបំណងពង្រីងការយល់ដឹងឱ្យកាន់តែច្រើន ស្តីពីការអភិវឌ្ឍនអគ្គិសនីចល័ត តាមរយៈសកម្មភាពជាច្រើន។ ម៉្យាង គឺដើម្បីបើកឱកាសដល់សាធារណជន អាចសាកល្បងផលិតផលរបស់ក្រុមហ៊ុនទាំងនោះ បានដោយផ្ទាល់ ដោយក្រុមហ៊ុនជាអ្នកសម្រេចថាតើ លក្ខខណ្ឌណាខ្លះ អាចបើកសាកល្បងបាន។

បើតាមការភ្នាក់ងាររៀបចំ ពិព័រណ៍យានយន្តអគ្គិសនីឆ្នាំ២០២៣ Electric Mobility Showcase (EMS) បញ្ជាក់ថា សាធារណជន មិនថាសិស្សនិស្សិត អ្នកធ្វើការ ឬអ្នកប្រកបរបរអ្វីឡើយ អាចចូលរួមដោយសេរី ចាប់ពីម៉ោង ៩:00 ព្រឹក ដល់ ៥:00 ល្ងាច នាថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីតាំង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
គូសបញ្ជាក់ដែរថា ការតាំងពិពណ៌នេះ គឺរួមបញ្ចូលសកម្មភាពសំខាន់ៗមួយចំនួន ដោយមានការបើកបរសាកល្បង ការធ្វើបទបង្ហាញពីប្រធានបទរថយន្តអគ្គិសនី ការកែច្នៃថ្ម ការប្រកួតប្រជែង និងឱកាសនៅការបង្កើនផលិតកម្ម។ ក្រៅពីនេះ នៅមានបទបង្ហាញខ្លីស្តីពីប្រវត្តិ និងការវិវត្តន៍នៃយានជំនិះអគ្គិសនី បន្តពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៃការអនុម័ត និងនិន្នាការដែលកំពុងរីកចម្រើន។
ជាមួយគ្នានេះ សាធារណជនដែលចូលរួម ក្រៅពីអាចស្វែងយល់អំពីការវិវត្តថ្មីៗ នៃបច្ចេកវិទ្យាយានយន្តអគ្គិសនីហើយ គឺមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបុគ្គលសំខាន់ៗក្នុងវិស័យនេះផងដែរ។

គួរបញ្ជាក់ថា ពិព័រណ៍យានយន្តអគ្គិសនីនៅកម្ពុជា ផ្តើមរៀបចំឡើងចាប់តាំងពីឆ្នាំ២០១៩ ដោយនៅឆ្នាំ២០២១ សហការជាមួយក្រសួងបរិស្ថាន, ឆ្នាំ២០២២ ធ្វើនៅ factory phnom penh និងឆ្នាំ២០២៣ ធ្វើនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជុំវិញនៃការចូលរួមនេះដែរ គឺតម្រូវឱ្យសាធារណជន ដែលមានបំណងចង់ចូលរួម ត្រូវចុះឈ្មោះជាមុនសិន តាមរយៈលីងរបស់ EnergyLab Cambodia ៕
អត្ថបទដោយ៖ សុធាវី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


