សេដ្ឋកិច្ច
កម្ពុជានឹងស្វាគមន៍ក្រុមហ៊ុន១៥០មកពីជាង១០ប្រទេសចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចុងខែសីហា
យ៉ាងហោចណាស់នឹងមានក្រុមហ៊ុនប្រមាណ១៥០មកពីជាង១០ប្រទេសនឹងចូលរួមសេរីនៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិអំពីវិស័យ កសិកម្ម ការចិញ្ជឹមសត្វ សម្រស់ ឱសថស្ថាន ឧបករណ៍បន្ទប់ពិសោធន៍ បរិក្ខាវេជ្ជសាស្រ្ត អាហារ-ភេសជ្ជៈ និង សត្វចិញ្ចឹមដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ ដល់ ៣០ សីហា ឆ្នាំ២០២៤នៅមជ្ឍមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រឹកទី ៣១កក្កដានេះនៅរាជធានីភ្នំពេញ លោក វីននី គណៈកម្មាធិការរៀបចំនិងនាយកគ្រប់គ្រងក្រុមហ៊ុន Minh Vi Exhibition and Advertisement Services Co., Ltd (VEAS) បានមានប្រសាសន៍ថាពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនេះមានក្រុមហ៊ុនចំនួន១៥០មកពីជាង១០ប្រទេសផ្សេងៗគ្នា ដូចជា បេឡារុស, កម្ពុជា,ចិន,កូរ៉េ,ម៉ាឡេស៊ី,ញ៉ូហ្សឺលែន.ប៉ូឡូញ,រុស្សី, តៃវ៉ាន់,ថៃ,អាមេរិកនិងវៀតណាមនឹងដាក់បង្ហាញផលិតផល បច្ចេកវិទ្យានិងសេវាកម្មជាច្រើនលើទំហំនៃការបង្ហាញ៣០០០ម៉ែត្រការ៉េហើយពិព័រណ៍នេះត្រូវបានព្យាករថានឹងមានអ្នកចូលទស្សនាចំនួន ៤៥០០ នាក់ជាអ្នកជំនួញមកពីក្នុងប្រទេសកម្ពុជានិងបណ្តាលប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាវេទិការអាជីវកម្មតែមួយគត់សម្រាប់អ្នកជំនួញក្នុងប្រទេសកម្ពុជាដើម្បីអភិវឌ្ឍន៍ជំនួញរបស់ពួកគេនិងទំនាក់ទំនងទៅកាន់ទីផ្សារអន្តរជាតិ។
លោកបានបន្តថា៖« ព្រឹត្តិការណ៍នេះបានក្លាយទៅជាវេទិការជំនួបពាណិជ្ជកម្មដ៏សំខាន់ និងធំមួយសម្រាប់អ្នកផលិតផ្គត់ផ្គង់ ចែកចាយបន្ត និង អង្គភាពជាច្រើនទៀតក្នុងវិស័យទាំងនេះដើម្បីបង្កើតឱកាសអាជីវកម្ម អភិវឌ្ឍន៍ទីផ្សារ និង ចែករំលែកបច្ចេកវិទ្យាក៏ដូចជាជួយប្រជាជនកម្ពុជានិងអាជីវកម្មក្នុងតំបន់បានជួបជាមួយបច្ចេកវិទ្យាផលិតកម្មទំនើបចុងក្រោយគេបង្អស់របស់ពិភពលោក»។
បើយោងតាមលោក វីននី ក្រៅពីការបង្ហាញផលិតផលនិងបច្ចេកវិទ្យានៅស្តង់ ស៊េរីថ្មីពិព័រណ៍ឆ្នាំនេះក៏ទាក់ទាញអ្នកទស្សនា អ្នកទិញដែលមានសក្កានុពល និង សកម្មភាពសំខាន់ៗជាច្រើនផងដែរតាមរយៈសិក្ខាសាលាដែលដឹកនាំដោយអ្នកជំនាញផ្នែកឧស្សាហកម្មដែលផ្តោតទៅលើបច្ចេកវិទ្យាចុងក្រោយបំផុតនិងនិន្នាការទីផ្សារ, ផ្តល់នូវការយល់ដឹងដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍអាជីវកម្ម។

ទន្ទឹមនឹងនេះអាជីវករអាចដាក់ពាក្យណាត់ជួបដោយផ្ទាល់នៅស្តង់ ជាមួយដៃគូដែលមានសក្តានុពល, ចរចាផលិតផលនិងបច្ចេកវិទ្យា, កំណត់អត្តសញ្ញាណអ្នកទិញសមរម្យ, និងបញ្ចប់កិច្ចសន្យាអាជីវកម្មប្រកបដោយប្រសិទ្ធភាព. អ្នករៀបចំនឹងជួយក្នុងការរៀបចំនិងកំណត់ពេលប្រជុំធ្វើឲ្យប្រសើរឡើងនូវការគ្រប់គ្រងពេលវេលា និង បង្កើន ប្រសិទ្ធភាពពាណិជ្ជកម្មសម្រាប់ភាគីទាំងពីរ។

លោកសង្ឃឹមថាការតាំងពិព័រណ៍នេះនឹងក្លាយជាស្ពានពាណិជ្ជកម្មដ៏ អំណោយផលមួយ ដើម្បីសម្រេចបាននូវសកម្មភាពអាជីវកម្មជាក់ស្តែងរវាងអាជីវកម្មក្នុងស្រុក និងបរទេស និងជាទីកន្លែងមួយដើម្បីរួមចំណែកយ៉ាងសកម្មដល់ការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖សំអឿន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ