ព័ត៌មានជាតិ
និស្សិតមួយក្រុម ច្នៃបង្កើតឧបករណ៍ចម្រោះទឹកស្អាត សម្រាប់ប្រើប្រាស់តាមទីជនបទ
និស្សិតមួយក្រុមសិក្សាជំនាញផ្នែកទឹកនិងបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានកែច្នៃឧបករណ៍មួយប្រភេទដែលអាចចម្រោះទឹកទៅជាទឹកស្អាតអាចទទួលទានបាន សម្រាប់ពលរដ្ឋរស់នៅទីជនបទ។
ខណៈពលរដ្ឋរស់នៅតាមទីជនបទប្រឈមកង្វះទឹកស្អាតសម្រាប់ទទួលទាន ដែលអាចបង្កផលប៉ះពាល់ដល់សុខភាព ឧបករណ៍ដែលច្នៃបង្កើតឡើងដោយក្រុមនិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏ជាផ្នែកចូលរួមលើកកម្ពស់អនាម័យនិងសុខភាពសម្រាប់ពលរដ្ឋរស់នៅនៅតំបន់ដាច់ស្រយាល ដែលខ្វះខាតប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។

ឧបករណ៍ចម្រោះទឹកស្អាតរបស់ក្រុមនិស្សិត សិក្សាជំនាញផ្នែកទឹកនិងបរិស្ថាននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គកាលពីសប្ដាហ៍មុននេះ។
បើតាមក្រុមនិស្សិតអះអាងថា ឧបករណ៍ដែលច្នៃបង្កើតឡើងនេះ ស្ថិតនៅក្នុងដំណាក់កាលសាកល្បងប៉ុណ្ណោះ ប៉ុន្តែក៏ទទួលបានវាយតម្លៃខ្ពស់សម្រាប់សុវត្ថិភាពប្រើប្រាស់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


