ព័ត៌មានជាតិ
សាលាតិចណូ ច្រានចោលព័ត៌មានដែលចុះផ្សាយថា លក់ទៅឱ្យឈ្មួញក្រោមរូបភាពដោះដូរដី
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅថា សាលាតិចណូ បានចេញសេចក្តីប្រកាសបដិសេធចំពោះការផ្សាយរបស់ VOD Khmer ដែលថាវិទ្យាស្ថាននេះត្រូវបានលក់ទៅឱ្យឈ្មួញក្នុងរូបភាពដោះដូរដី។

ការច្រានចោលនេះធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី៧ ខែវិច្ឆិកា VOD Khmer បានផ្សាយលើហ្វេសប៊ុក តិកតុ និងយូធូបថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថាសាលាតិចណូ ត្រូវ គេលក់ឱ្យឈ្មួញហើយក្រោមរូបភាពដោះដូរដី»។ ជុំវិញករណីនេះ សាលាតិចណូបានច្រានចោល និងបដិសេធទាំងស្រុង និងចាត់ទុកថាការផ្សាយនេះមិនពិត មិនមានមូលដ្ឋានច្បាស់លាស់ បង្ខូចកេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថាន បំពុលសង្គម និងមានបំណងឱ្យមហាជនមានការភាន់ច្រឡំ។
ប្រភពខាងលើបានបកស្រាយថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បាននិងកំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពិសោធន៍ និងសាស្ត្រាចារ្យ អ្នកស្រាវជ្រាវពូកែៗជាបន្តបន្ទាប់ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សលើការស្រាវជ្រាវជំនាញវិស្វកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានពង្រីកសាខារបស់ខ្លួនបន្ថែមទៀត ដោយកំពុងសាងសង់សាខារបស់វិទ្យាស្ថានមួយទៀតនៅតាមបណ្តោយមហាវិថីវិមានឈ្នះឈ្នះផងដែរ។

ជាមួយនឹងការច្រានចោលទាំងស្រុងនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានស្នើទៅកាន់ VOD Khmer ត្រួតពិនិត្យ និងកែតម្រូវការផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


