ព័ត៌មានជាតិ
បុគ្គលិក,សិស្សនារី នៃវិទ្យាស្ថានបច្ចេកទេស អរគុណរាជរដ្ឋាភិបាល តែងផ្ដល់ឱកាសដល់ស្រ្តីគ្រប់រូបចាប់យកជំនាញបច្ចេកទេស
បុគ្គលិក និង សិស្សនារីនៃវិទ្យាស្ថានបច្ចេកទេស (TVET) បានលើកឡើថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាសស្មើភាពគ្នានិងបង្កលក្ខណៈងាយស្រួលឱ្យស្ត្រី ក៏ដូចជាយុវតីគ្រប់រូបក្នុងការសិក្សាជំនាញ TVET និងបំពេញការងារក្នុងវិស័យនានា។ ជាពិសេស ចំនួនស្ត្រីក្នុងតួនាទីដឹកនាំគ្រប់កម្រិត ក៏មានចំនួនកាន់តែច្រើនឡើងផងដែរ ។

លោកស្រី នេត ស្រីពេជ្រ ជាប្រធានការិយាល័យស្ដីទី នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា រាជរដ្ឋាភិបាល និងក្រសួងការងារ តែងផ្ដល់ឱកាស និងលើកទឹកចិត្តចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូបក្នុងការសិក្សាចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីទទួលបានឱកាសចូលរួមបំពេញការងារក្នុងវិស័យនានាដែលទីផ្សារការងារកំពុងត្រូវការ។

ជាមួយគ្នានេះដែរ លោកស្រី អ៊ី ស្រីពៅ ប្រធានការិយាល័យសេវាកម្ម និងផលិតកម្ម នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានលើកឡើងផងដែរថា តាមការសង្កេតរបស់លោកស្រីផ្ទាល់ សព្វថ្ងៃនេះស្ត្រីគឺត្រូវបានផ្ដល់សិទ្ធិជាអាទិភាពជានិច្ច មិនថាក្នុងសង្គមការងារ ឬសង្គមគ្រួសារ ពោលគឺពួកគាត់ទទួលបាននូវការយកចិត្តទុកដាក់ និងលើកកម្ពស់។ លោកស្រីបន្តថា នៅកន្លែងបំពេញការងារ លោកស្រីទទួលបានសិទ្ធិ និងសមភាពពេញលេញ រួមនិងមានឱកាសទទួលបានតួនាទី មុខតំណែងជាអ្នកដឹកនាំ ដោយស្មើភាពភាពគ្នាអាស្រ័យលើសមត្ថភាពជាក់ស្តែង។
ទន្ទឹមនេះ ក្រុមសិស្សនារីៗ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏សូមអរគុណដល់រាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជិវៈ ដែលមានយន្តការវិជ្ជមានក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយបានបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូប អាចចូលរួមសិស្សារៀនសូត្រដោយពេញលេញ មានសមត្ថភាពគ្រប់គ្រាន់ ដែលអាចចូលរួមបំពេញការងារ ប្រកបរបររកស៊ី និងមានសិទ្ធិអាទិភាពក្នុងការរួមចំណែកជួយគ្រួសារ និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ បុគ្គលិក និង សិស្សនារីៗនៃវិទ្យាស្ថានបច្ចេកទេស (TVET) ក៏បានចូលរួមអបអរសាទរខួបលើកទី១១៤ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលលើកឡើងនូវប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគប់រូប” ផងដែរ ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងបន្តជំរុញយកចិត្តទុកដាក់ឱ្យមានចរន្តយ៉ាងសកម្មនៃស្ត្រីក្នុងការចូលរួមយ៉ាងសំខាន់ក្នុងវិស័យសាធារណៈ វិស័យការងារ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិស័យសង្គមនានា ដែលជាកត្តា ចូលរួមចំណែកក្នុងសកម្មភាពសម្រាប់ទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

ទន្ទឹមនេះដែរ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានថ្លែងថា សមភាពរវាងបុរស និងស្ត្រី គឺជាកិច្ចការស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅគ្រប់នីតិកាល ពោលគឺ សម្ដេចតេជោ និងសម្ដេចធិបតី តែងតែគិតគូរផ្តល់តម្លៃ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ស្ត្រីដោយការផ្តល់ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប”៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


