Connect with us

ព័ត៌មានជាតិ

មន្ត្រីទេសចរណ៍ និងអ្នកជំនាញរំពឹងថា ចំនួនភ្ញៀវទេសចរខេត្តកំពតនឹងបន្តកើនឡើង

បានផុស

នៅ

អ្នកគ្រប់គ្រង់សណ្ឋាគារធំ និងមន្ត្រីទេសចរណ៍ខេត្តកំពត នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា ចាប់តាំងពីបើកប្រទេសឡើងវិញឃើញថា ខេត្តកំពត វិស័យទេសចរណ៍បានងើបឡើងយ៉ាងឆាប់រហ័ស ហើយបើតាមរបាយការណ៍ និងសន្ទុះនៃការកក់បន្ទប់របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាបច្ចុប្បន្នពួកគេរំពឹងថា ខេត្តកំពតនឹងមានភ្ញៀវមកលេងកាន់តែច្រើននៅពេលបន្តបន្ទាប់ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគ្រប់គ្រងសណ្ឋាគារ និងរីសតធំៗនៅខេត្តកំពត បានលើកឡើងថា ភ្ញៀវទេសចរនៅតែបន្តមកលេងខេត្តកំពតជាហូរហែ បើទោះជារដូវវស្សានេះមានភ្លៀងធ្លាក់ច្រើនក្តី។ ជាពិសេសវត្តមានភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្តកំពត ធ្វើឲ្យសេវាស្នាក់នៅតាមសណ្ឋានគារ រីសតធំៗ មានលំនឹងល្អជាងឆ្នាំមុន។​ ហើយបើតាមរបាយការណ៍ភ្ញៀវស្នាក់នៅ និងសន្ទុះនៃការកក់បន្ទប់នាពេលបច្ចុប្បន្ននេះ ពួកគេរំពឹងថា ខេត្តកំពតនឹងបន្តមានភ្ញៀវទេសចរមកលេងកាន់តែច្រើន។

អាណិកជនខ្មែរ រស់នៅប្រទេសបារាំង បានបង្ហាញចំណាប់អារម្មណ៍ថា កម្ពុជាមានការរីកចម្រើន និងប្លែកច្រើនហួសពីការនឹកស្មាន ហើយនៅក្នុងដំណើរកម្សាន្តលើកដំបូងមកខេត្តកំពត អ្នកស្រីពិតជារីករាយ ស្រស់ស្រាយក្នុងចិត្តយ៉ាងខ្លាំង ដោយសារឃើញការអភិវឌ្ឍន៍រីកចម្រើនរបស់កម្ពុជា ហើយសង្ឃឹមថា ទៅថ្ងៃមុខនឹងមានទេសចរមកលេងកាន់តែច្រើន។

ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរបានមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា និងស្នាក់នៅខេត្តកំពត សរុបចំនួន ១៤២,៤៨៩នាក់ មានកើនឡើងចំនួន ៧.៧៦ % បើប្រៀបធៀបនឹងខែកក្កដា ឆ្នាំ២០២២ ។

ដោយឡែក ចំនួនភ្ញៀវទេសចរសម្រាប់ឆមាសទី១ ឆ្នាំ២០២៣ មានចំនួន១,០១៩, ៥២៣នាក់ កើនឡើង ១.៧៥% បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ក្នុងនោះភ្ញៀវជាតិមានចំនួន ៩៧៨, ៧៧០ នាក់ថយចុះ ០.០៥២% ខណៈដែលទេសចរបរទេសមានចំនួន ៤០, ៧៥៣នាក់ កើនឡើង៨០.១៦ %។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានរំពឹងដែរថា ក្រោយពេលរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង និងស្របពេលដែលសមិទ្ធផលទេសចរណ៍កាន់តែច្រើនសំបូរបែបផងនោះ ភ្ញៀវទេសចរជាតិនឹងនិងភ្ញៀវទេសចរអន្តរជាតិមកលេងខេត្តកំពតកាន់តែច្រើន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម