ព័ត៌មានជាតិ
ខេត្តកែបល្បីតាំងពីសម័យអាណានិគមបារាំង គោលដៅទាក់ទាញទាំងឥស្សរជនខ្មែរនិងបារាំង
បច្ចុប្បន្ននេះ ខេត្តកែបបានក្លាយទៅជាខេត្តគោលដៅទេសចរណ៍ដែលស្រូបបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ទៅលេងកម្សាន្តយ៉ាងច្រើនកុះករ។ អ្វីគួរឱ្យកត់សម្គាល់ខេត្តកែបបានក្លាយទៅជាគោលដៅទេសចរណ៍តាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ។
បើយោងតាម “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបឆ្នាំ ២០២៣-២០៣៥” ដោយសារតែធនធានធម្មជាតិដ៏សម្បូរបែប ខេត្តកែបបានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយពេញនិយមទាំងឥស្សរជនបារាំង និងឥស្សរជនខ្មែរចាប់តាំងពីក្នុងសម័យអាណានិគមនិយមបារាំង។

នៅក្នុងសម័យសង្គមរាស្ត្រនិយម ក្រុងកែបមានការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសំណង់ភូមិគ្រឹះនានាតាមរចនាបថខ្មែរ និងស្ថាបត្យកម្មសម័យសង្គមរាស្ត្រនិយម ហើយសំណង់ទាំងនោះមួយចំនួនត្រូវបានបន្សល់មកដល់សព្វថ្ងៃនេះ ជាសម្បត្តិវប្បធម៌យ៉ាងសំខាន់។

ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ខេត្ត កាន់តែមានសក្កានុពលជាបន្តបន្ទាប់ទៀត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣- ២០៣៥” ក៏បានដាក់ចេញនូវផែនការមេសំខាន់ៗចំនួន ៣ ដើម្បីអភិវឌ្ឍន៍ និងលើកស្ទួយវិស័យទេសចរណ៍ដូចជា យុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ខេត្តកែប យុទ្ធសាស្ត្រលើកកម្ពស់ការវិនិយោគ និងផ្សព្វផ្សាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យគាំទ្រជាដើម។
ខេត្តកែបជាខេត្តមួយដែលមានព្រំប្រទល់ជាប់ជាមួយខេត្តកំពត និងមួយផ្នែកទៀតជាប់តំបន់ដែនទឹកកម្ពុជាវៀតណាម។ខេត្តកែបស្ថិតក្នុងតំបន់ឆ្នេរ ដែលមានធនធានធម្មជាតិជាច្រើនដូចជា កោះចំនួន១២ ថ្មដុះស្លូត ថ្មប៉ប្រះទឹក មានឆ្នេរសមុទ្រ ព្រែក អូរព្រៃកោងកាង វាល ទំនាប ខ្ពង់រាប និងតំបន់ភ្នំ គម្របព្រៃ និងឧទ្យានជាតិ ជាដើម៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


