ព័ត៌មានជាតិ
តើមានទំនិញកសិកម្មកម្ពុជាប៉ុន្មានមុខហើយ ដែលអាចនាំចេញទៅចិនបាន?
ផលិតផលកសិកម្មរបស់កម្ពុជាចាប់ផ្តើមមានវត្តមានលើទីផ្សារប្រទេសចិនជាបន្តបន្ទាប់។ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង ជាផលិតផលកសិកម្មចុងក្រោយ ដែលប្រទេសចិនទើបអនុញ្ញាតិឲ្យនាំចូលបន្ថែមទៀតពីកម្ពុជា។
ដោយឡែកកាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ មុខ ទទួលបានការអនុញ្ញាតអាចនាំចេញទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់។ ផលិផលចំនួន ១១ មុខនោះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។

រហូតមកដល់ពេលនេះផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញប្រទេសចិនរួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។

នៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «លក្ខខណ្ឌគុណភាពឆ្លើយតប និងការនាំចេញកសិផល ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងចិន» កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានបញ្ជាក់ថា ផលិតផលកសិកម្មកម្ពុជាមុនអាចឈានដល់ការនាំចេញទៅទីផ្សារចិនបាន គឺត្រូវឆ្លងកាត់កិច្ចចរចាចំនួន ៧ ដំណាក់កាល។
តាមឯកសាររបស់ក្រសួងកសិកម្ម ដំណើរការនៃការចរចាបើកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជាទាំង ៧ ដំណាក់កាលរួមមាន៖
១/ការស្នើសុំបើកទីផ្សារ
២/ការវាយតម្លៃហានិភ័យសមាសភាពចង្រៃ
៣/ការចុះត្រួតពិនិត្យខ្សែច្រវាក់ផលិតកម្ម
៤/ការរៀបចំសេចក្តីព្រាងពិធីសារ និងចុះហត្ថលេខា
៥/ការបំពេញលក្ខខណ្ឌតម្រូវដូចមានចែងក្នុងពិធីសារ
៦/ការចុះត្រួតពិនិត្យមើលលទ្ធផលនៃការបំពេញលក្ខខណ្ឌតម្រូវ
៧/ការសម្រេចចិត្តបើកទីផ្សារ

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


