ព័ត៌មានជាតិ
វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរ អនុវត្តគម្រោង GEIP សិស្សសិក្សាបានល្អប្រសើរ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន រលាប្អៀរ ដែលបានខិតខំក្នុងការអនុវត្តគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP) រហូតទទួលបាននូវលទ្ធផលសិក្សាសិស្សល្អប្រសើរ ដោយមានការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ មានការគាំទ្រពីអាណាព្យាបាលសិស្ស និងសហគមន៍។

ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះថា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី លើកឡើងនេះ ធ្វើឡើងខណៈ លោកបានអញ្ជើញទស្សនកិច្ច ចុះពិនិត្យការងារអប់រំ ដំណើរការបង្រៀន និងរៀនកែលម្អការអប់រំចំណេះទូទៅ (GEIP) នៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លទ្ធផលគ្រប់គ្រងសាលារៀនក្នុងគម្រោង GEIP បានបង្ហាញឱ្យឃើញថា លោកគ្រូ អ្នកគ្រូ ចេះប្រើបច្ចេកវិទ្យា និងវិធីសាស្រ្តបង្រៀនក្នុងការបង្រៀន ជាពិសេសសិស្សានុសិស្សមានភាពក្លាហាន ឈ្លាសវៃ យកចិត្តទុកដាក់ក្នុងការសិក្សា គោរពពេលវេលា យល់ពីតម្លៃនៃការសិក្សា និងមានគោលដៅដើម្បីបន្តការសិក្សាច្បាស់លាស់។

– សមិទ្ធផលសំខាន់ៗទី១ ដែលសាលារៀនសម្រេចបានក្រោយពេលចូលរួមអនុវត្តគម្រោង គឺអត្រាត្រួតថ្នាក់ថយចុះពី ៥,៥៨% មកត្រឹម ១,០៦% អត្រាបោះបង់ថយចុះពី ២,៩៥% មកត្រឹម ១,៩០%, លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិពី ៨០% ដល់ ៩៧%, លទ្ធផលប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ កើនពី ៥៣% ដល់ ៧៤%។

ចំពោះលទ្ធផលសិក្សាឆមាសទី១ ឆ្នាំសិក្សា ២០២២-២០២៣ មានការកើនឡើងគូរឱ្យកត់សម្គាល់៖ រង្វាយតម្លៃសិស្សដើមឆ្នាំសិក្សា ធៀបនឹងដំណាច់ឆមាសទី១ សិស្សនិទ្ទេស A B C នៅដើមឆ្នាំសិក្សា មាន ៣៩,០០% តែនៅដំណាច់ឆមាសទី១ បានកើនដល់ ៤៨,៣០% ខណៈ D E F នៅដើម ឆ្នាំសិក្សាមាន ៦១,០០% និងនៅដំណាច់ឆមាសទី១ បានថយចុះមក ៥១,៧០% ក្នុងនោះ និទ្ទេស F នៅដើមឆ្នាំសិក្សាមានរហូតដល់ ១៧,៩៩% បានថយចុះនៅដំណាច់ឆមាសទី១ មកត្រឹម ៥,៦០%។

កត្តាដែលនាំឱ្យសាលារៀនមានការប្រែប្រួលដោយសារ៖
– សាលារៀនចាប់ផ្តើមធ្វើកិច្ចការដែលត្រូវធ្វើ អនុវត្តបានត្រឹមត្រូវតាមការណែនាំ និងធ្វើកិច្ចការសម្រាប់ការ អភិវឌ្ឍ
– ការកែប្រែវិធីសាស្ត្របង្រៀន ដោយប្រើសន្លឹកកិច្ចការ និងការបង្រៀនពីចម្ងាយ
– ការគាំទ្រពីសហគមន៍ទាំងការចាក់ផ្លូវបេតុងប្រវែង ១០០០ម៉ែត្រ និងថវិកាគាំទ្រប្រមាណ ១០លានរៀល៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


