ព័ត៌មានជាតិ
តើឥស្សរជនស្ត្រីណាខ្លះ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ?
នៅក្នុងអាណត្តិថ្មីនេះ ក្រសួងមហាផ្ទៃ មានរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ជាង១០០នាក់ ដោយក្នុងនោះក៏មានឥស្សរជនជាស្ត្រី ដែលជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការចំនួន ១០រូបផងដែរ។ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាស្រ្តីទាំងនោះរួមមាន៖

លោកស្រី ជូ ប៊ុនអេង ទទួលជួយរដ្ឋមន្ត្រីលើការងារប្រឆាំងការជួញដូរមនុស្ស ឯ លោកស្រី មឿង ស៊ាងសេង ជួយរដ្ឋមន្ត្រីលើការងារគ្រប់គ្រង និងថែរក្សាទីស្តីការក្រសួងមហាផ្ទៃ និងលោកស្រី អុង សុភាវី ជួយរដ្ឋមន្ត្រីលើការងារយេនឌ័រក្រសួងមហាផ្ទៃ។



ដោយឡែក សម្រាប់អនុរដ្ឋលេខាធិការ មានលោកស្រី ជួញ សុឆៃ និងលោកស្រី គង់ ស៊ីផា ជួយលើការងារ លោកស្រី ជូ ប៊ុនអេង។ លោកស្រី ព្រំ ចន្ថា ជួយលើការងារលោកស្រី អុង សុភាវី លោកស្រី វី សាឌី ជួយកិច្ចការងារ លោក មៀច សុផាន់ណា និងលោក ឌឿន សុវណ្ណ (ទទួលជួយរដ្ឋមន្ត្រី លើការងារប្រឆាំងផលិតផលក្លែងក្លាយ និងមន្ទីពិសោធន៍ផលិតផលក្លែងក្លាយ)។ លោកស្រី ឌុច ដាណា ជួយកិច្ចការងារលោក រស់ វរុណ (ទទួលជួយរដ្ឋមន្ត្រី លើការងារសវនកម្មផ្ទៃក្នុង) លោកស្រី សុខ សម្បត្តិ ជួយកិច្ចការងារ លោក ឆែម សាវុធ (ទទួលជួយរដ្ឋមន្ត្រី លើការងារអគ្គនាយកដ្ឋានពន្ធនាគារ) និងលោកស្រី ទៀ តារាសាត ជួយកិច្ចការងារ លោកស្រី មឿង ស៊ាងសេង៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


