ព័ត៌មានជាតិ
រដ្ឋបាលក្រុងព្រះសីហនុ ដាក់គ្រឿងចក្រឈូសឆាយកែលម្អឆ្នេរព្រែកត្រែងទុកជាឆ្នេរសាធារណៈ
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់លេខ១ ធ្វើការឈូសឆាយសំម្អាតឆ្នេរព្រែកត្រែង ដើម្បីយកឆ្នេរនេះមកគ្រប់គ្រងដាក់ជាឆ្នេរសាធារណៈសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្ត និងជាការឆ្លើយតបទៅនឹងកំណើន នៃការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនាពេលបច្ចុប្បន្ន។

មុនពេលអាជ្ញាធរយកគ្រឿងចក្រចុះឈូសឆាយរំដោះឆ្នេរសមុទ្រព្រែកត្រែង យកមកគ្រប់គ្រងជាឆ្នេរសាធារណៈ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលក្រុងព្រះសីហនុបានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅឆ្នេរព្រែកត្រែងស្ថិតនៅភូមិ ៣ សង្កាត់លេខ១ ខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹង រដ្ឋបាលក្រុងព្រះសីហនុបានជូនដំណឹងដល់បងប្អូនអាជីវកដែលបានសាងសង់រោងតូប និងដាក់កញ្ចុះចល័តមិនរៀបរយនៅលើដីឆ្នេរសាធារណ: ស្ថិតនៅឆ្នេរព្រែកត្រែងសង្កាត់ លេខ១ ក្រុងព្រះសីហនុត្រូវធ្វើការរុះរើចេញដោយខ្លួនឯង ព្រោះការសាងសង់សំណង់មិនរៀបរយរបស់បងប្អូនអាជីវកធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាននៅតាមតំបន់ឆ្នេរ។


ជាការកត់សម្គាល់ សកម្មភាពចុះឈូសឆាយសម្អាតឆ្នេរនេះមិនមានអាជីវករណាម្នាក់ចេញមកប្រឆាំងតវ៉ាមកលើអាជ្ញាធរនោះទេ។
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុបានថ្លែងអំណរគុណដល់ក្រុមអាជីវករជាម្ចាស់តូបនិងកញ្ចុះ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ហើយក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមថែរក្សាអនាម័យបរិស្ថានទាំងអស់គ្នានៅពេលញាំអាហាររួច ត្រូវវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវយកមកទុកដាក់ក្នុងធុងសំរាម ដែលរដ្ឋបាលក្រុងបានរៀបចំដាក់ពង្រាយនៅតាមទីតាំងបណ្តោយឆ្នេរសមុទ្រ ដើម្បីភាពស្អាតទាំងអស់គ្នា គឺមានតែការចូលរួមពីយើងទាំងអស់គ្នានោះទេ បើពឹងផ្អែកតែលើអាជ្ញាធរមិនអាចធ្វើឪ្យទីក្រុងរបស់យើងក្លាយជាទីក្រុងដែលមានភាពស្អាត និងបៃតងបានទេ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


