ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពត ណែនាំពលរដ្ឋកុំឲ្យបោះចោលសំរាម និងកាកសំណល់ចូលក្នុងប្រឡាយព្រែកជីក
នៅថ្ងែទី ១ ខែកញ្ញា ឆ្នាំ២០២៣ លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការក្នុងការលើកកម្ពស់ទីក្រុងស្អាតនៃគម្រោងអភិវឌ្ឍន៍ជាទីក្រុងរបៀង ២ ដែលធ្វើឡើងនៅស្ថានីយបូមទឹក និងចម្រោះទឹកកខ្វក់នៅប្រឡាយព្រែកជីកជាបណ្ដាញផ្លូវរំដោះទឹកមួយយ៉ាងសំខាន់របស់ក្រុងកំពតខេត្តកំពត ដើម្បីបញ្ជៀសការទឹកជំនន់ជនលិចក្រុងពេលរដូវវស្សាមានភ្លៀងធ្លាក់ច្រើននៅថ្ងៃមុខ។

លោក សេង សិរីបុត្រ អភិបាលរងខេត្តកំពតបានលើកឡើងថា បន្ទាប់ពីបញ្ចប់គម្រោងស្តារប្រឡាយរួចមកឃើញថាក្រុងកំពតគ្មានការជន់លិចទៀតនោះទេក្នុងនោះមានសោភណភាពតំបន់ប្រឡាយស្អាតគ្មានក្លិនស្អុយដូចពីមុន។ លោកអភិបាលរងខេត្តបានស្នើដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រែកជីកសូមកុំបោះចោលសំរាមចូលព្រែក ដែលបង្កឲ្យស្ទះផ្លូវទឹក និងបាត់បង់សោភណភាព។

លោក ពូ ម៉ានិត តំណាងឲ្យលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូនបានឲ្យដឹងដែរថា ការជំរុញផ្សព្វផ្សាយបរិស្ថានអនាម័យទីក្រុងស្អាត អាចនាំមកនូវសេដ្ឋកិច្ចនិងទាក់ទាញភ្ញៀវទេសចរណ៍ជាតិភ្ញៀវទេសចរអន្តរជាតិមកលេងច្រើន ដូច្នេះសូមពលរដ្ឋចូលរួមថែរក្សាប្រឡាយព្រែកជីកនេះឲ្យបានស្អាតជានិច្ច។
នៅក្នុងវេទិការផ្សព្វផ្សាយសាធារណៈស្តីពីយុទ្ធនាការលើកកម្ពស់ទីក្រុងស្អាត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀង ២ ក៏មានការរៀបចំដើរដង្ហែក្បួនតាមបណ្តោយផ្លូវដងព្រែកជីក ចេញដំណើរពីសាលាបឋមសិក្សាកំពង់កណ្តាល រហូតមកដល់ស្ថានីយបូមទឹកនិងចម្រោះទឹកកខ្វក់ ដើម្បីផ្សាព្វផ្សាយសារអប់រំសំខាន់ៗមួយចំនួន ពិសេសការផាកពិន័យចំពោះអ្នកចោលសំរាមផ្តេសផ្តាសពី ២ ម៉ឺន ទៅដល់២០ម៉ឺនរៀល៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


