ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញថ្លែងអំណរគុណ សមាជិកគណបក្ស ឃុំជំពូព្រឹក្ស ខេត្តកំពង់ស្ពឺ
ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។

ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូន គណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ៩១,០៩% រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។

ជាមួយគ្នានេះ ឯកឧត្តមលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសសកម្ម ក្រោមការដឹកនាំរបស់ សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងរក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសសកម្មក្នុងការធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នារសៀលថ្ងៃនេះដែរ ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង