ព័ត៌មានជាតិ
កម្ពុជាបានប្រាក់ចំណូលជិត ៤៨០ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ
កម្ពុជារកចំណូលបានជិត ៤៨០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២៣ ចំនួននេះកើនឡើងជាង ៥៥% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទិន្នន័យដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ៨ ខែកញ្ញា បានឱ្យដឹងថា ចាប់ពីខែមករា-សីហា ឆ្នាំ ២០២៣ ការនាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូមានតម្លៃសរុប ៤៧៩ ៣៩៦ ០០០ ដុល្លារ។
ការនាំចេញកៅស៊ូក្នុងខែសីហា កម្ពុជាទទួលបានចំណូលជាង ៩៤ លានដុល្លារ កើនឡើង ១៣៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ មានចំនួនជាង ៣៩ លានដុល្លារ។
សម្រាប់តម្លៃលក់ជ័រកៅស៊ូគ្រួសារនៅចម្ការជាមធ្យមនៅខែសីហា គឺទឹកជ័រ (DRC ១០០ ភាគរយ) មានតម្លៃចាប់ពី ៤ ៥០០ រៀល ក្នុង ១ គីឡូក្រាម។

កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ។ គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
រកស៊ីតាមចិញ្ចើមផ្លូវ លោក សុខ សៀក ជួយឱ្យ កូនបីនាក់ រៀនចប់ជំនាញស្ថាបត្យកម្ម ពេទ្យ និង គ្រូបង្រៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!