សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ៦២ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ កើនឡើងខ្ពស់ នៅខែមករា
កម្ពុជារកចំណូលបានជាង ៦២ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ២៦,៣២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីការរក្សាបាននូវស្ថិរភាពទីផ្សារតម្លៃជ័រកៅស៊ូ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូ មានប្រសាសន៍ថា ថ្វីត្បិតស្ថានភាពសេដ្ឋកិច្ច នយោបាយ នៅលើពិភពលោកជួបបញ្ហា ប៉ុន្តែការនាំចេញនៅក្នុងវិស័យកៅស៊ូកម្ពុជា បន្តមានស្ថិរភាពល្អ ខណៈតម្លៃក៏បានខ្ពស់គួរសម។
ប្រធានសមាគមរូបនេះបានបន្ថែមថា គោលនយោបាយរបស់រាជរដ្ឋាភិបាលមានការគាំពារទៅលើអ្នកវិនិយោគដែលមកផលិតជាផលិតផលសម្រេចក្នុងស្រុក ស្របពេលដែលកម្ពុជាមានវត្ថុធាតុដើមច្រើនអាចផ្គត់ផ្គង់ទៅរោងចក្រកែច្នៃដែលមកពីក្រៅប្រទេសបាននោះ ជាពិសេស ដូចជារោងចក្រកង់ឡានចំនួន ៦ រោងចក្រ កំពុងដំណើរការ ដែលបានប្រមូលទិញវត្ថុធាតុដើមក្នុងស្រុកកមកកែច្នៃដើម្បីយកទៅប្រើប្រាស់។

នៅក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុង ឆ្នាំ ២០២៥ ចំណូលបានពីការនាំចេញជ័រកៅស៊ូទទួលបាន ៥៦២ លានដុល្លារ ធ្លាក់ចុះជាង ៦% ធៀបនឹងឆ្នាំ ២០២៤ ដោយសារកំណើនតម្រូវការប្រើប្រាស់ក្នុងស្រុកខ្ពស់។ បរិមាណប្រើប្រាស់ក្នុងស្រុក មានចំនួនជាង ១២ ម៉ឺនតោន កើនឡើង១៤៦% ធៀបនឹងឆ្នាំ ២០២៤។
គិតមកទល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបជិត ៤៥ ម៉ឺនហិកតា ផ្ដល់ទិន្នផលប្រមាណ ៤២ ម៉ឺនតោន ដែលពីមុនជ័រកៅស៊ូមានការនាំចេញទាំងស្រុង ខណៈបច្ចុប្បន្ន កម្ពុជាមានលទ្ធភាពកែច្នៃ និងលក់ក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


