Connect with us

ព័ត៌មានជាតិ

លោក សួន សុម៉ាលីន ប្តេជ្ញា ៧ចំណុច ក្រោយឡើងកាន់តំណែង​ជាអភិបាលខេត្តព្រៃវែងថ្មី

បានផុស

នៅ

លោក សួន សុម៉ាលីន បានប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តព្រៃវែង ជាផ្លូវការ ជំនួស​លោក ជា សុមេធី កាលពីថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីចូលកាន់តំណែងនេះ លោក សួន សុម៉ាលីន បានប្រកាសប្តេជ្ញាចំនួន ៦ចំណុច ក្នុងការអភិវឌ្ឍខេត្តព្រៃវែង រួមមាន៖

១-អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា​ជាធរមាន។

២-អនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

៣-ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធស្ត្រចបញ្ចកោណ ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល ដើម្បីធ្វើឲ្យសម្រេចលទ្ធផលជាផ្លែផ្កា ពិសេសការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ដូចជា៖ កំណែទម្រង់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមគោលនយោបាយវិមជ្ឈការ និងវិសហ​មជ្ឈការ អនុវត្តគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំង ប្រកាន់នូវគោលការណ៍រដ្ឋបាលឯកភាព គណនយ្យភាព ចំពោះរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ ជាតិ និងក្រុមប្រឹក្សាខេត្ត។

៤-សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយក្រសួង ស្ថាប័ន អង្គភាពគ្រប់ថ្នាក់។

៥.ថែរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម។

៦-ជំរុញកិច្ចអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យឲ្យមានការរីកចម្រើនប្រកបដោយចីរភាព ដើម្បីបង្កើនជីវភាពជូន ប្រជាពលរដ្ឋ។

៧-យកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយសំណើរសំណូមពរ បញ្ហាប្រឈមជូនប្រជាពលរដ្ឋនៅមូល ដ្ឋានឲ្យបានទាន់​ពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងផ្តាំផ្ញើរដល់លោកអភិបាលខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការ​ទប់ស្កាត់ការ​ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព និងបន្តបង្កើន​ការផ្សព្វផ្សាយ​ច្បាប់ចរាចរណ៍ផ្លូវគោក។

ជាមួយគ្នានេះ លោកបានលើកឡើងពីចំណុចគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមមគ្គទេសក៍របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងយុទ្ធសាស្ត្របញ្ចកោណនេះបានកំណត់បាវចនា៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព។  ទន្ទឹមនឹងគោលដៅយុទ្ធសាស្រ្ត៥ គឺការធានាឲ្យបានកំណើនសេដ្ឋកិច្ច, ការ​បង្កើតការ​ងារឲ្យបានកាន់តែច្រើន, ការសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ, ការបន្តពង្រឹងសមត្ថភាព​អភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងចុងក្រោយគឺការធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអភិបាលខេត្តព្រៃវែងថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយ​នូវបញ្ហាដែលកើតមាន​ឱ្យបានលឿន ដោយយកកត្តាឈ្នះៗទាំងអស់គ្នាជាគោល៕

អត្ថបទ ៖ សៅ គ្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម