ព័ត៌មានជាតិ
មេប៉ុស្តិ៍សំព្រោជ ត្រូវបានផ្អាកពីការងារ ក្រោយនាយករដ្ឋមន្ត្រីចេញបទបញ្ជា ឲ្យពិនិត្យស្រាវជ្រាវ
មេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ខណៈការតែងតាំងមេប៉ុស្ដិ៍រូបនេះមានភាពមិនប្រក្រតី ព្រោះធ្លាប់មានប្រវត្តិមិនល្អដោយពាក់ព័ន្ធករណីប្លន់នាពេលកន្លងមក។ នេះបើយោងតាមលិខិតបង្គាប់ការ ស្ដីពី ការផ្អាកបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល។

ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីមានការដាក់ចេញ នូវបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យអគ្គស្នងការនគរបាលជាតិ និងស្នងការនគរបាលខេត្តកំពង់ធំ ពិនិត្យស្រាវជ្រាវចំពោះការតែងតាំងមេប៉ុស្តិ៍ នៅរដ្ឋបាលឃុំសំព្រោជ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
តាមរយៈទំព័រហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ ធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ (និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ) ខ្ញុំបានចេញបទបញ្ជាទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឲ្យពិនិត្យស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវធ្វើការកែសម្រួលភ្លាម»។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានចេញលិខិតបង្គាប់ការ ស្ដីពី ការផ្អាកបណ្ដោះអាសន្ន ចំពោះមន្ត្រីនគរបាល ដោយបានសម្រេចផ្អាកការងារបណ្ដោះអាសន្ន ចំពោះលោកអនុសេនីយ៍ឯក ហុង សារ៉ុម អត្តលេខ ៤៩៩៥៥ ឋានៈនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសំព្រោជ អធិការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ មូលហេតុ ពាក់ព័ន្ធនឹងសំណុំរឿងរបស់តុលាការ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា ចំពោះអធិការនគរបាលស្រុកស្ទោង ក៏ត្រូវបានដកឲ្យទៅបម្រើការងារបណ្ដោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ផងដេរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារនៅលើទំព័រហ្វេសប៊ុកដដែល ក៏បានស្នើឲ្យមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់ មុននឹងធ្វើការតែងតាំងនៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ៕
អត្ថបទ៖ ឈាង មករា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


