សន្តិសុខសង្គម
នគរបាលឆ្មក់បង្ក្រាបភោជនីយដ្ឋាន «P8» ឃាត់ខ្លួនមនុស្សប្រុស-ស្រីជាច្រើននាក់ សង្ស័យមានបម្រើសេវាផ្លូវភេទ
នគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងហាងផឹកស៊ីមួយកន្លែង យីហោ «P8» កាលពីវេលាម៉ោង ៨ និង ៤០ នាទីយប់ ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅតាមផ្លូវបេតុង ភូមិព្រៃទា ២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី សរុប ១៣ នាក់ និងដកហូតសម្ភារៈមួយចំនួនធំ។

មនុស្សប្រុស-ស្រី ចំនួន ១៣ នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន ៖ ១.ឈ្មោះ ឃឹម ដារ៉ា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ (ម្ចាស់ទីតាំង)។ ២.ឈ្មោះ ជីម សុជាតា ភេទស្រី អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ (មេការ)។ ៣.ឈ្មោះ រស់ ស្រីនាង ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ (មេការ)។ ៤.ឈ្មោះ ជុំ ម៉ារ៉ាឌី ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ (បុគ្គលិក)។ ៥.ឈ្មោះ វឿន ឈុននី ភេទស្រី អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ (បុគ្គលិក)។ ៦.ឈ្មោះ ជួង ស្រីនិត ភេទស្រី អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ (បុគ្គលិក)។ ៧.ឈ្មោះ ហ៊ឹង លក្ខិណា ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ (បុគ្គលិក)។ ៨.ឈ្មោះ រ៉េត រ៉ូហាន់នី ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ (បុគ្គលិក)។ ៩.ឈ្មោះ ពិសិដ្ឋ បញ្ញារាជ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ។ ១០.ឈ្មោះ លី សុធារ៉ូដ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ (ORDER)។ ១១.ឈ្មោះ ពិសិដ្ឋ បញ្ញារាជ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ (ORDER)។ ១២.ឈ្មោះ រឿង សុដន ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ ចាប់ទឹកកក។ ១៣.ឈ្មោះ បាល់ សន្យា ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ (មេការ)។

តាមប្រភពពីនគរបាល បានឲ្យដឹងថា ទីតាំងភោជនីយដ្ឋាន P8 ខាងលើនេះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា មានលួចបង្កប់សេវាផ្លូវភេទខុសច្បាប់ ទើបសមត្ថកិច្ចបានដាក់កម្លាំងជំនាញសហការជាមួយនឹងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាបជាក់ស្ដែងតែម្ដង។

ក្នុងនោះដែរ សមត្ថកិច្ចបានចូលទៅពិនិត្យតាមបន្ទប់ និងខ្ចុសនីមួយៗ ហើយប្រមូលដកហូតបានសម្ភារៈមួយចំនួនធំ និងធ្វើការឃាត់ខ្លួនមនុស្សប្រុស-ស្រី សរុបទាំងអស់ចំនួន ១៣ នាក់ (ស្រី ៧ នាក់)។

ក្រោយពីឃាត់ខ្លួននគរបាលបាននាំខ្លួនមនុស្សប្រុស-ស្រីទាំង ១៣ នាក់ បញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសួរនាំបន្ត និងចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង





-
កីឡា១១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


