ចរាចរណ៍
នគរបាលចាប់ឃាត់រថយន្ត-ម៉ូតូ ១៧ គ្រឿង ជិះបញ្ច្រាសខាងមុខអតីតសណ្ឋាគារ តាយម៉េង នៅខណ្ឌចំការមន
នគរបាលខណ្ឌចំការមន សហការជាមួយនគរបាលចរាចរណ៍ក្រុង បានស្ទាក់ចាប់អ្នកជិះល្មើសច្បាប់ចរាចរណ៍ ដោយឃាត់រថយន្តចំនួន ១ គ្រឿង និងម៉ូតូ ១៦ គ្រឿង ព្រមទាំងអប់រំណែនាំ កុំឲ្យបន្តជិះល្មើសច្បាប់បន្តទៀត។

ការឃាត់អប់រំនេះដែរបានធ្វើឡើងកាលពីវេលាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចអតីតសណ្ឋាគារតាយម៉េង តាមផ្លូវព្រះនរោត្ដម ភូមិ ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ហួរ ម៉េងហួន អធិការខណ្ឌចំការមន បានឲ្យដឹងថា ការឃាត់អប់រំនេះ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ ដើម្បីអនុវត្តច្បាប់ចរាចរណ៍ទៅលើអ្នកជិះបញ្ច្រាសនៅខាងមុខអតីតសណ្ឋាគារតាយម៉េង លើផ្លូវនរោត្តម។

លោកបានបន្តថា តាមការសង្កេតមើលមួយរយៈចុងក្រោយនេះ គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ដោយសារតែភាគច្រើនបណ្តាលមកពីការជិះបញ្ច្រាសទិស ទើបនៅថ្ងៃទី ១៦ មិថុនា នេះ លោកបានចាត់ឲ្យ លោក សួ សំ អធិការរងទទួលផែនចរាចរណ៍ខណ្ឌចំការមន ដោយមានការចូលរួមជាមួយការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្ទាក់ឃាត់អ្នកបើកបរបញ្ច្រាសទិសមកអប់រំណែនាំ។ ក្នុងនោះ កម្លាំង បានបន្តធ្វើការអនុវត្តច្បាប់ចរាចរណ៍ដោយឃាត់ពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ ជិះបញ្ច្រាស មានរថយន្ត និងម៉ូតូ ចំនួន ១៧ គ្រឿង (រថយន្ត ១ គ្រឿង , ម៉ូតូ ១៦ គ្រឿង) មកអប់រំណែនាំ កុំឲ្យបន្តជិះបញ្ច្រាសខុសច្បាប់ចរាចរណ៍បែបនេះជាបន្តបន្ទាប់។

ក្រោយឃាត់រួចរាល់ សមត្ថកិច្ច បានអប់រំណែនាំមិនឲ្យជិះបញ្ច្រាសបែបនេះបន្តទៀតនោះឡើយ រួចបានឲ្យត្រឡប់ទៅវិញ ឬប្រកបអាជីវកម្មបន្ត។ ទន្ទឹមនោះ ករណីមិនរាងចាល សមត្ថកិច្ច នឹងធ្វើការអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


