ព័ត៌មានជាតិ
ម្ចាស់សំណង់សង់របងរំលោភចូលដីចំណីឆ្នេរសមុទ្រអង្កោល ស្នើសុំពន្យារពេលរុះរើ
នាថ្ងៃទី ១៤ ខែកញា ឆ្នាំ២០២៣ លោក ឆាង ឆាយ អភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ឱ្យដឹងថា ម្ចាស់សំណង់បានស្នើសុំំពន្យាពេលក្នុងការរុះរើរបងថ្មដែលសង់រំលោភចូលដីចំណីរឆ្នេរសមុទ្រអង្កោល។



លោក ឆាង ឆាយ អភិបាលស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះស្របពេលដែលមានព័ត៌មានចុះផ្សព្វផ្សាយមានករណីធ្វើរបងរំលោភចូលយកដីចំណីរឆ្នេរសមុទ្រអង្កោល នៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើខេត្តកែប លោកបានដឹកនាំមន្ត្រីនិងមន្ទីរជំនាញចុះទៅដល់ទីតាំង ពិតជាមានការសាងសង់រំលោភពិតប្រាកដមែន។ លោកបានណែនាំឲ្យម្ចាស់សំណង់រុះរើរបងដែលសាងសង់រំលោភចូលដីចំណីឆ្នេរប្រមាណជាង ១២ ម៉ែត្រ។
លោកអភិបាលស្រុកដំណាក់ចង្អើរបានបញ្ជាក់ថា ការបញ្ជាឲ្យរុះរើសំណង់សង់រំលោភចូលដីចំណីឆ្នេរនៅតំបន់ឆ្នេរសមុទ្រអង្កោលនេះ គឺដើម្បីកុំឲ្យមានការរិះគន់បន្តទៀត។
យ៉ាងណាមិញបើតាមលោកអភិបាលស្រុក ម្ចាស់សំណង់បានសំណូមពរពន្យារពេលក្នុងការរុះរើរបង និងស្នើសុំឲ្យអាជ្ញាធររក្សាចំណែកដីកម្មសិទ្ធិស្របច្បាប់៕
អត្ថបទ៖ សឹង រ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


